កំពង់ឆ្នាំង ៖កម្លាំងជំនាញខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោកលី ឡា ជានាយខណ្ឌ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣នេះបានចុះល្បាតតាមដងទន្លេសាប ក្នុងភូមិសាស្រ្តស្រុកកំពង់លែង និងស្រុកជលគិរី ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទគ្រប់ប្រភេទ ។

លោក លី ឡា បានឲ្យដឹងងថា កម្លាំងបានចែកចេញជា២ក្រុមដែលក្រុមទី១ មានកម្លាំងសង្កាត់រដ្ឋបាកជលផលកំពង់លែង រួមជាមួយកម្លាំងសហគមន៍នេសាទ ចុះប្រតិបត្តិការនៅត្រង់ចំណុចទំនប់បាយ៉ាប ក្នុងឃុំពោធិ ។ ក្រុមទី២ មានកម្លាំងខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង រួមសហការជាមួយកម្លាំងផ្នែករដ្ឋបាលជលផលកំពង់ប្រសាទ សង្កាត់រដ្ឋបាលជលផល ជលគិរី និងសហគមន៍នេសាទគៀនតាម៉ា បានចុះប្រតិបត្តិការនៅត្រង់ចំណុចឃុំពាមឆ្កោក ។
លោក លី ឡា បានឲ្យដឹងទៀតថា នៅក្នុងប្រតិបត្តិការណ៍នេះ បានប្រទះឃើញបទល្មើសនេសាទរបាំងស្បៃមុង ហើយបានឯកភាពគ្នារុះរើ និងបំផ្លាញចោលនៅនឹងកន្លែងតែម្តង ក្នុងនោះមាន របាំស្បៃមុងចំនួន៣៥កន្លែង ប្រវែង ១ ០៥០ម៉ែត្រ លូស្បៃមុង៣៥មាត់ បង្គោល ៤៥០ដេីម និងចាក់លែងត្រីល្អិតៗ ចំនួន៣០០គីឡូក្រាម ទៅក្នុងដែនទឹកធម្មជាតិវិញ ៕
