លោក ឈឹម វុទ្ធា ធ្វើបទសម្ភាសន៌ជាមួយស្ថានីយ៍វិទ្យុ និងទូរទស្សន៌ ក្រសួងមហាផ្ទៃ ស្តីពីវឌ្ឍនភាពការងាររបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង

  • កំពង់ឆ្នាំង ៖ លោកឈឹម វុទ្ធា អភិបាលរងខេត្តតំណាង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណអភិបាល ខេត្តកំពង់ឆ្នាំង បានអញ្ជើញធ្វើបទ
    សម្ភាសន៍ ជាមួយស្ថានីយ៍វិទ្យុ និងទូរទស្សន៍ ក្រសួងមហាផ្ទៃស្តពី វឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង នាព្រឹ
    កថ្ងៃទី២០ ខែកក្កដា នៅទីស្តីការក្រសួងមហាផ្ទៃ ។អញ្ជើញចូលរួមក្នុងកិច្ចសម្ភាសន៍នេះផងដែរ មានលោក លោកស្រី ជាប្រធាន អនុប្រធានមន្ទីរ និងអភិបាលក្រុង ស្រុក ទាំង៨ ។

    សូមបញ្ជាក់ថា ការរៀបចំធ្វើកិច្ចសម្ភាសន៍នេះគឺដើម្បីផ្តល់ព័ត៌មាន និងសួរដេញដោលពីអ្នកសារព័ត៌មានអំពីសមិទ្ធផលនានា ដែលរដ្ឋបាលថ្នាក់ក្រោមជាតិសម្រេចបាន នាពេលកន្លងមក ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានព័ត៌មានស្របតាមច្បាប់ស្តីពី សិទ្ធិទទួលបានព័ត៌មាន ។

    ទន្ទឹមនឹងនេះ គោលបំណង នៃកិច្ចសម្ភាសន៍នេះដែរ ក៏ជាការចង់ដឹងអំពីការអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាលថ្នាក់ក្រោមជាតិ ពាក់ព័ន្ធនឹងការងារ វិមជ្ឈការ វិសហមជ្ឈការ និងគណនេយ្យភាពសង្គម ៕អត្ថបទ ហឹង ចូច / រូបថត សន គន្ធនិវឌ្ឍន៍

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង