រថ​យន្ត​ដឹក​កម្ម​ករ​រោង​ចក្រ​ក្រ​ឡាប់​ស្លាប់​ម្នាក់​និង​របួស​៥​នាក់​ នៅ​ភូម​ខ្នារ​កណ្តាល​

  • កំពង់ឆ្នាំង ៖ មនុស្សម្នាក់ស្លាប់និង៥នាក់ទៀតរងរបួសនៅក្នុងហេតុការណ៍ក្រឡាប់រថយន្ត កាលពីវេលាម៉ោងជិត៨យប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ នៅត្រង់ចំណុចផ្លូវកោងនិងតូចចង្អៀត ក្នុងភូមិខ្នារកណ្តាល ។

    ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្ករម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខភ្នំពេញ3D.7054 ជារថយន្តដឹកកម្មករ បើកបរដោយឈ្មោះវ៉ង់ បឿន ភេទប្រុស អាយុ៣៥ឆ្នាំមានទីលំនៅ ក្នុងភូមិត្រដក់ពង ឃុំខ្នាឆ្មារ ស្រុកសាមគ្គីមានជ័យ ។

    ប្រភពបានឲ្យដឹងថា នៅពេលបើកបរមកដល់ផ្លូវក្រាលគ្រួសក្រហម ចំណុចភូមិខ្នកណ្ដាលក្នុងស្ថានភាពផ្លូវតូច កោងរថយន្តក៏រេ ចង្កូច បណ្ដាលឲ្យក្រឡាប់ស្លាប់មនុស្សម្នាក់ឈ្មោះយ៉េត សុខេន ភេទស្រី អាយុ៣៥ឆ្នាំ នៅភូមិស្រែអ៊ុក ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស។ ដោយឡែកមនុស្សចំនួន៥នាក់ទៀតបានរងរបួស ក្នុងនោះនៅភូមិបែកចក ឃុំចោងម៉ោងម្នាក់ និង នៅភូមិស្រែព្រិច ឃុំអភិវឌ្ឍន៍ចំនួន៤នាក់ ត្រូវបានគេបញ្ជូនមកព្យាបាលនៅមណ្ឌលសុខភាព ស្រុកទឹកផុស ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង