អភិបាលខេត្តកំពង់ឆ្នាំង អំពាវនាវឲ្យប្រជា ពលរដ្ឋ រួមគ្នាបន្តអនុវត្តន៍វិធានការរបស់ ក្រសួងសុខាភិបាលដើម្បីចៀសផុតពីជំងឺកូវីដ១៩

  • កំពង់ឆ្នាំង ៖ ឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានអំពាវនាវឲ្យប្រជាពលរដ្ឋ រួមគ្នាបន្តអនុវត្តន៍វិធានការរបស់ក្រសួងសុខាភិបាល ដើម្បីចៀសផុតពីឆ្លងជំងឺកូវីដ១៩ ។

    ការអំពាវនាវរបស់ឯកឧត្តមអភិបាលខេត្តទៅកាន់ប្រជាពលរដ្ឋបែបនេះ នៅក្នុងឱកាស ដែលឯកឧត្តមអញ្ជើញទៅដាក់បិណ្ឌ វេនទីមួយនៅវត្តអារញ្ញការាម ស្ថិតក្នុងក្រុងកំពង់ឆ្នាំង ។

    ឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ថា ទាំងមន្ត្រីអាជ្ញាធរ ទាំងប្រជាពលរដ្ឋ នៅគ្របមូលដ្ឋានត្រូវរួមគ្នាបន្តអនុវត្តឲ្យបានម៉ឺងម៉ាត់បំផុតនូវវិធានការណែនាំរបស់ក្រសួងសុខាភិបាលស្តីពីការទប់ស្កាត់ ការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ នៅក្នុងអំឡុងពេលបុណ្យកាន់បិណ្ឌ និង ភ្ជុំបិណ្ឌនេះ ។

    ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ទៀតថា ដើម្បីបញ្ចៀសរាល់បញ្ហាប្រឈមនេះ ប្រជាពលរដ្ឋត្រូវរក្សាខ្លួនឱ្យមានសុវត្ថិភាពដោយចៀសវាងការជួបជុំប្រមូលផ្តុំមនុស្សច្រើន ត្រូវពាក់ម៉ាស់ជាប្រចាំ លាងសម្អាតដៃនឹងសាប៊ូ ទឹកអាកុល ឬជែល និង រក្សាគម្លាតសុវត្ថិភាព ដើម្បីបង្ការការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង