បុរស​ដែល​ប្រើ​អាវុធ​ដើរ​បាញ់​សត្វ​ព្រៃ​ ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​ហើយ​

  • លោកឧត្តមសេនីយ៍ត្រី អេង ហុី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឱ្យដឹងថា បុរសដែលប្រើអាវុធដើរបាញ់សត្វព្រៃ ត្រូវបានចាប់ខ្លួនហើយ។ បុគ្គលនោះឈ្មោះ កង សុផាណារ័ត្ន ឋានន្ដរសក្តិ អនុសេនីយ៍ត្រី មុខងារជំនួយការមូលដ្ឋានកងរាជអាវុធហត្ថស្រុកចិត្របុរី ខេត្តក្រចេះ ត្រូវបានឃាត់ខ្លួន
    ដោយ​កម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះ ។ ការចាប់ខ្លួនបុគ្គលនេះ អនុវត្តតាមការដឹកនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជំនាញមន្ត្រីនគរបាលយុត្តិធម៌ និងបានប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈើ ដើម្បីបន្តកសាងនីតិវិធីបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តក្រចេះ។ សូមបញ្ជាក់ថា កម្លាំងកងរាជអាវុធហត្ថ បានឃើញតាមបណ្ដាញប្រព័ន្ធព័ត៌មានសង្គម(ហ្វេសបុក) បង្ហោះអំពីសកម្មភាពបាញ់សត្វ (សត្វកុក) បុគ្គលដែលបាញ់សត្វកុកនោះ ពាក់អាវយឺតពណ៌ត្រេអ៉ី ដែលមានអក្សរពីខាងក្រោយ “អ.ហ” ជិះរថយន្ដមួយគ្រឿង ម៉ាក កាមរីបាឡែន ពាក់ស្លាកលេខ ភ្នំពេញ 2Q-7290 និងមានស្លាកសញ្ញាសម្គាល់រថយន្តចេញចូលទីបញ្ជាការ “អ.ហ” នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង