អគ្គិភ័យឆាបឆេះក្លឹបកំសាន្តអុីឌីអឹម (EDM) មួយកន្លែងស្ថិតនៅតាមបណ្តោយផ្លូវរដ្ឋសភា ខាងក្រោយស្ថានទូតរុស្សី ត្រង់ចំណុច ភូមិទី១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីវេលាម៉ោង ៤:១២ នាទីរសៀល ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ ។
នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ បានអោយដឹងទៀតថា កិច្ចប្រតិបត្តការជួយអន្តរាគមន៏សង្រោះនិងពន្លត់អគ្គីភ័យនៅក្លឹប EDM នេះ បានបញ្ចប់ដោយរលត់ទាំងស្រុងនៅវេលាម៉ោង ៦:២០ នាទីល្ងាចថ្ងៃដដែល។
គួរបញ្ជាក់ថា ប្រតិបត្តការជួយអន្តរាគមន៏សង្រោះនិងពន្លត់អគ្គីភ័យខាងលើនេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យសរុបចំនួន ៣៥ គ្រឿង ដោយប្រើទឹកអស់ចំនួន ៧០ឡាន ។ ក្នុងនោះមានរថយន្តពន្លត់អគ្គិភ័យមកពី ក្រសួងមហាផ្ទៃ
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រុមហ៊ុន OCIC កោះពេជ្រ និងក្រុមហ៊ុនសា្របៀរកម្ពុជា៕