គម្រោងអាជីវកម្មរបស់សិស្សវិទ្យាល័យបញ្ញវន្តអង្គរសាខាខេត្តកំពង់ឆ្នាំង ត្រូវបានជ្រើសរើសទៅប្រកួតក្របខណ្ឌថ្នាក់ជាតិ

  • គម្រោងអាជីវកម្មរបស់សិស្ស វិទ្យាល័យបញ្ញវន្តអង្គរសាខាទី១ ដែលត្រូវបានគណៈកម្មការគម្រោងអាជីវកម្ម នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ឆ្នាំង វាយតម្លៃជាប់ឡើងទៅប្រកួតប្រជែងជុំទី២ ក្របខណ្ឌថ្នាក់ជាតិក្នុងចំណោម៥០គម្រោង មកពីវិទ្យាល័យទូទាំងប្រទេស។

    គួរបញ្ជាក់ថា ដោយឈរលើគុណតម្លៃទាំង៥ ហៅកាត់ថា ELITE រួមមាន ក្រមសីលធម៌ ភាពជាអ្នកដឹកនាំ ផ្នត់គំនិតសកល ការត្រិះរិះពិចារណា និសហគ្រិនភាព សាលារៀនបញ្ញវន្តអង្គរ មានចក្ខុវិស័យឱ្យសិស្សានុសិស្សទាំងអស់ទទួលបាននូវសមត្ថភាពពេញលេញ ដើម្បីក្លាយជាអ្នកដឹកនាំដែលមានសីលធម៌ និងចំណេះដឹង និង ក្លាយជាពលរដ្ឋសកលដែលពោរពេញដោយទំនួលខុសត្រូវ និងបន្តការសិក្សាពេញមួយជីវិត។

    ដើម្បីសម្រេចបានចក្ខុវិស័យខាងលើ សាលារៀនបញ្ញវន្តអង្គរ មានបេសកកម្មផ្តល់ជូនការអប់រំ ដែលមានលក្ខណៈពេញលេញគ្រប់ជ្រុងជ្រោយ (well-rounded education) ដល់សិស្សានុសិស្ស តាមរយៈការជំរុញលើកទឹកចិត្ត ថ្នាក់ដឹកនាំ បុគ្គលិក អ្នកអាណាព្យាបាល និងសហគមន៍ឱ្យលះបង់កម្លាំងកាយចិត្តក្នុង ការអភិវឌ្ឍផ្នែកបញ្ញា ស្មារតី អារម្មណ៍ ទំនាក់ទំនង និងកាយសម្បទារបស់សិស្សានុសិស្ស។

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង