ចាក់សម្លាប់មិត្តស្រីជាអ្នកលក់អនឡាញ សង្ស័យដោយសារការប្រច័ណ្ឌ

មានករណីឃាតកម្ម ចាក់សម្លាប់នារីជាមិត្តស្រី រួចព្យាយាមអារ.ក សម្លាប់ខ្លួនឯងតាមក្រោយ បង្កឱ្យមានការភ្ញាក់ផ្អើលជាខ្លាំងនៅវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០នេះ នៅចំនុចផ្ទះលេខ2D តាមបណ្តោយផ្លូវលេខ៤ ក្នុងបុរីឡាយគង់ ស្ថិតក្នុងភូមិម័រ ក្នុងសង្កាត់ដង្កោរ ខណ្ឌដង្កោរ ។នារីរងគ្រេាះមានឈ្មេាះ វង្ស ម៉ាលីដា អាយុ២៧ឆ្នាំ មុខរបរលក់ផលិតផល Online ហើយអំពើឃាតកម្មនេះ សង្ស័យកើតឡើងដោយភ្លើងប្រច័ណ្ឌ។នារីងគ្រេាះស្លាប់នៅនឹងកន្លែងកើតហេតុចំណែកជនបង្កព្យាយាមអារ.កសម្លាប់ខ្លួនឯងតាមក្រោយ តែមិនស្លាប់ ត្រូវគេបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ៕

 

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង