កំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការបន្តរកឃើញមនុស្សចំនួន១១នាក់ បន្ថែមទៀត ឆ្លងជំងឺកូវីដ១៩ ។អ្នកវិជ្ជមានកូវិដ.១៩ ខាងលើ ជាកម្មកររោងចក្រ ពលករ បុគ្គលិកក្រុមហ៊ុន និង ប្រជាពលរដ្ឋ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត នៅមណ្ឌលព្យាបាលវិទ្យាល័យហ៊ុនសែន កំពង់ត្រឡាច និង នៅមណ្ឌលព្យាបាលវិទ្យាល័យ តេជោហ៊ុន សែន ទឹកហូត ក្នុងស្រុករលាប្អៀរ ។
សូមជម្រាបថា រហូតមកដល់ពេលនេះ ខេត្តកំពង់ឆ្នាំង មានអ្នកឆ្លងជំងឺកូវីដ.១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈចំនួន ៣៦២នាក់ ស្រីចំនួន២៦៨នាក់,ព្យាបាលជាសះស្បើយចំនួន២៨៧នាក់ , ស្រីចំនួន២១០នាក់ , ស្លាប់ចំនួន៦នាក់ស្រី៤នាក់ និង កំពុងសម្រាកព្យាបាល ចំនួន៦៩នាក់ ស្រីចំនួន៥៤នាក់ ៕











