ប្រទះ​​​​ឃើញ​កូន​សត្វផ្សោត​ទន្លេ​មេគង្គទើប​កើត​ថ្មី​មួយក្បាលទៀត​

  • ក្រុមអ្នកជំនាញផ្នែកស្រាវជ្រាវសត្វផ្សោតទន្លេមេគង្គនៃរដ្ឋបាលជលផល និងអង្គការWWF បានបញ្ជាក់ពីកំណើតនៃកូនផ្សោតថ្មីមួយក្បាលនេះ ជាកូនផ្សោតទីបួនដែលត្រូវបានកត់ត្រាចាប់ពី ខែមករា ដល់ ខែឧសភាឆ្នាំ២០២១នេះ។

    ក្រុមអ្នកជំនាញបានសន្មត់ថាកូនផ្សោតនេះមានអាយុប្រហែលពីរថ្ងៃក្រោយពេលដែលក្រុមស្រាវជ្រាវបានប្រទះឃើញវានៅថ្ងៃទី២១ ខែឧសភា ខណៈកូនផ្សោតនេះកំពុងហែលជាមួយសត្វផ្សោតពេញវ័យចំនួនដប់ក្បាលផ្សេងទៀតនៅក្នុងតំបន់អន្លង់សត្វផ្សោតកាំពី នៃខេត្តក្រចេះ។

    កាលពីថ្ងៃទី២១ ខែឧសភា អង្គការWWF បានចេញផ្សាយសេចក្តីថ្លែងការណ៍របស់ខ្លួនដើម្បីស្វាគមន៍កំណើតកូនផ្សោតថ្មីទីបី ខណៈអំពាវនាវអំពីភាពចាំបាច់ក្នុងការរួមសហការគ្នាឲ្យកាន់តែខ្លាំងឡើង ដើម្បីរៀបចំវិធានការអភិរក្សឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ក្នុងការពារសត្វផ្សោតឲ្យជៀសផុតពីភាពវិនាសផុតពូជ៕

    ប្រភព៖ WW

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង