ភ្នំពេញ៖ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី៣១ ខែសីហានេះ បានបន្តដឹកនាំសម័យប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៧ ដែលមានកូរ៉ុមសមាជិកសមាជិការដ្ឋសភា ចំនួន៨៧រូប ។ សម័យប្រជុំរដ្ឋលើកទី១ មានរបៀបវារៈ ចំនួន២ដូចខាងក្រោមន ១. រដ្ឋសភាបានសម្រេចអំពីសុពលភាព នៃអាណត្តិរបស់បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា ចំនួន ២៩រូប ជំនួសតំណាងរាស្ត្រ ដែលបានសុំលា
លែង ចូលជាសមាជិករាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ។

សមាជិកសភាទាំង២៩រូប ដែលចូល កាន់តំណែងត្រូវធ្វើពិធីស្បថ នៅក្នុងព្រះបរមរាជវាំង នារសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣នេះ។ ២. រដ្ឋសភា បានបោះឆ្នោតជ្រើសតាំងលោក យក់ ង៉ុយជាសមាជិក ក្រុមប្រឹក្សាធម្មនុញ្ញមានសំឡេងគាំទ្រចំនួន ៨៧/៨៧ សំឡេង ជំនួសលោក សំ ព្រហ្មនា សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ដែលបានទទួលមរណភាព ជ្រើសតាំងដោយរដ្ឋសភា នីតិកាលទី៧ ៕











