សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ចុះព្យាបាលជំងឺមាត់ធ្មេញ កុមារពិការភ្នែក និងគរថ្លង់ នៅវិទ្យាស្ថានជាតិអប់រំពិសេស

  • កុមារ​ពិការ​ភ្នែក និង​គរ​ថ្លង់ និង​បុគ្គលិក​ប្រមាណ​ជិត​១០០​នាក់ នៅក្នុង​វិទ្យាស្ថាន​ជាតិ​អប់រំ​ពិសេស ដែល​អតីត​សាលា​កុមារ ​ពិការ​ភ្នែក និង​គរ​ថ្លង់​ភ្នំពេញ​ថ្មី ក្នុង​ខណ្ឌសែន​សុខ រាជធានី​ភ្នំពេញ បាន​ទទួលការ​ព្យាបាលជំងឺ​​មាត់​ធ្មេញ ពី​សមាគម​គ្រូពេទ្យស្ម័គ្រ​ចិត្តយុវជន​សម្តេច​តេ​ជោ​(TYDA) កាល​ពីចុង​សប្តាហ៍​កន្លង​ទៅនេះ​។

     

    លោកវេជ្ជបណ្ឌិត​ ហោ ​អូន ​បាន​បញ្ជាក់​ថា បេស​កកម្មមនុស្សធម៌​របស់ ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​(TYDA) គឺ​ចុះ​ពិនិត្យ​ព្យា​បាល​ជំងឺ​មាត់ធ្មេញ​ជូន​ដល់ក្មួយៗ​ពិការភ្នែក​ និង​គរថ្លង់​ ដើម្បីឱ្យពួក​គេ​មាន​សុខភាព​មាត់ធ្មេញ​ល្អ និង​ជួយដ​ល់សុខភាព​ រាង្គកាយ​​ផ្សេង​ទៀត​ឱ្យ មាន​សុខភាព​ល្អ​ដើម្បីសិក្សា​​រៀន​សូត្រ​ឲ្យ​បាន​ពូកែ និង​រស់​នៅ​ដោយ​សុខភាព​ល្អ។

    ជាមួយគ្នានោះ ថ្នាក់ដឹកនាំ និងបុគ្គលិក​នៃវិទ្យាស្ថាន​ជាតិអប់​រំពិសេស ក៏បានគោរព​ថ្លែង​អំណរគុណ ដ៏ជ្រាល​ជ្រៅ​ចំពោះ ឯកឧត្តម ​ហ៊ុន ​ម៉ា​ណែត​ និង​លោក​ជំទាវ ​ពេជ​ ចន្ទមុន្នី ​ប្រធាន​ក្រុម​​ប្រឹក្សា​ភិបាល សមាគម​គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និង​ក្រុម​​ការងារ​​គ្រូពេទ្យ​សមាគម​TYDA ដែលតែង តែបានយកចិត្តទុកដាក់​ ចំពោះ​សុខទុក្ខ ការ​សិក្សា​រស់​នៅ និងសុខភាព​របស់ក្មួយ​នៅទីនេះ។


    គួរ​បញ្ជាក់​ថា ក្មួយៗកុមារពិការភ្នែក និងកុមារគរថ្លង់ តែងតែត្រូវ បាន​យកចិត្តទុកដាក់​ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និង ឯកឧត្តម ហ៊ុន ម៉ាណែត និង លោកជំទាវ ពេជ ចន្ទមុន្នី ដែល​តែងតែ​បានចុះជួប​សំណេះសំណាល​ផ្ដល់​ចំណី អាហារ​ សម្ភារៈ​សិក្សា និង​ការព្យា​បាល​ជំងឺ​មាត់​ធ្មេញ ជូន​ដល់​ក្មួយ​ៗ​ និង​បុគ្គលិក​នៅក្នុង​សាលានេះ​ផងដែរ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង