កំពង់ឆ្នាំង៖ នារសៀលថ្ងៃសៅរ៍ ១២កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស និងលោកជំទាវ ព្រមទាំងឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងអភិវឌ្ឍន៍ជនបទ ដែលជាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គី ព្រមទាំងអាចារ្យ គណៈកម្មការ និងពុទ្ធបរិស័ទញាតិព្រះធម៌ជិតឆ្ងាយ បានអញ្ជើញរួមគ្នាប្រារព្ធពិធីបុណ្យកឋិនទានមហាសាមគ្គី និងបាននាំយកនូវបច្ច័យដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ដើម្បីវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស នៅពុទ្ធសីមាវត្តសុរិយា ស្ថិតនៅភូមិភូមិប្រក្លូត ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។

ក្នុងឱកាសដែលពុទ្ធបរិស័ទទាំងជិតទាំងឆ្ងាយ បានអញ្ជើញជួបជុំគ្នាក្នុងពុទ្ធសីមា ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ ថ្នាក់ដឹកនាំ និងពុទ្ធបរិស័ទទាំងអស់ បានអញ្ជើញប្រារព្ធពិធីក្រុងពាលី ធ្វើបទនមស្ការព្រះរតនត្រ័យ សមាទានសីល ព្រមទាំងនិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងសម្តែងធម៌ទេសនា តាមគន្លងប្រពៃណី និងបទប្បញ្ញត្តិរបស់ព្រះពុទ្ធសាសនា ៕ប្រភព ៖ក្រសួងអភិវឌ្ឍន៍ជនបទ



















