កំពង់ឆ្នាំង ៖ជនសង្ស័យ២នាក់ ត្រូវប៉ូលីសចាប់ខ្លួនពីបទរក្សាទុក និង ប្រើប្រាស់គ្រឿងញៀន កាលពីថ្ងៃទី១៦ ខែមិនា ឆ្នាំ២០២១ ។

លោកហ៊ុល វាសនា ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ជនសង្ស័យទាំង២នាក់១.ឈ្មោះយិន ពិសិដ្ឋ ភេទប្រុសអាយុ ២២ឆ្នាំមានទីលំនៅក្នុងភូមិទំនប់ ឃុំត្រងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។ ២.ឈ្មោះប៉ុល ចាន់ឃុន ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅក្នុងឃុំខ្លែងពណ៌ ឃុំត្រងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។
លោកហ៊ុល វាសនា បានឱ្យដឹងថា ក្នុងពេលឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ចដកហូតបានថ្នាំញៀន១កញ្ចប់ ទម្ងន់០,៤ ២ក្រាម ទូរស័ព្ទ ១គ្រឿង និង ម៉ូតូ១គ្រឿង។
ជនសង្ស័យត្រូវសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការបន្តទៅតាមនិតិវិធីច្បាប់ ៕