បង្រ្កាប​​​បទ​​​ល្មើស​​​គ្រឿង​​​ញៀន​​​នៅ​ខាង​ជើង​ផ្សារ​​លើ​​​ខេត្ត​​កំពង់ឆ្នាំង​​​ ឃាត់ខ្លួនមនុស្ស៤នាក់

  • កំពង់ឆ្នាំង៖ កំលាំងអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំងសហការ ជាមួយកំលាំងការិយាល័យជំនាញ បង្ក្រាបករណី ផ្ដល់ទីតាំងនឹងប្រើប្រាស់គ្រឿងញៀនមួយលើកនៅខាងជើងផ្សារលើ ស្ថិតក្នុងភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំងវេលាម៉ោង១០យប់ ថ្ងៃ ទី ៧ ខែមីនា ឆ្នាំ២០២១។

    ប្រតិបត្តិការបង្រ្កាបនោះ សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ រួមមាន១/ អ៊ឹម ឌីម៉ង់ ភេទប្រុសអាយុ ៤០ឆ្នាំ មានទីលំនៅភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង។ ២/សេង បញ្ញា ភេទប្រុសអាយុ ៣១ឆ្នាំ មានទីលំនៅភូមិត្រពាំងបីសង្កាត់ផ្សារឆ្នាំង។ ៣/ ហាក់ទាំ​​​​​​​ភេទប្រុសអាយុ ៤០ឆ្នាំ មានទីលំនៅភូមិចុងកោះសង្កាត់ផ្សារឆ្នាំង។ ៤/ ប៉ុល ដា ភេទប្រុសអាយុ ៤០ឆ្នាំមានទីលំនៅភូមិទី០១សង្កាត់ ខ្សាម។

    ជាមួយគ្នានោះ សមត្ថកិច្ចក៏បានដកហូតវត្ថុតាងមាន ឧបករណ៍សំរាបប្រើប្រាស់គ្រឿងញៀនមួយចំនួន នឹងម៉ូតូចំនួន០២គ្រឿង។

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង