ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជាអធិបតី ពិធីប្រកាសទទួលស្គាល់សមាសភាពគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ឆ្នាំង

  • កំពង់ឆ្នាំង ៖នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសទទួលស្គាល់សមាសភាព ប្រធានកិត្តិយស និងប្រធានគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ឆ្នាំង ។

    IMG_7591.jpeg

    យោងតាមសេចក្តីសម្រេច ឯកឧត្តម ហេង ពិទូ ត្រូវបានសម្រេចប្រកាសទទួលស្គាល់ជា ប្រធានកិត្តិយស និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ជាប្រធានគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ឆ្នាំង ។

    IMG_7592.jpeg

    នៅក្នុងឱកាសនោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ឆ្នាំង បានធ្វើការប្តេជ្ញាចិត្ត គោរពអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង និងសេចក្តីសម្រេចនានា របស់សហភាពសហព័ន្ធយុវជនកម្ពុជា ស្របតាមផែនការសកម្មភាព និងខិតខំឱ្យអស់ពីសមត្ថភាព ក្នុងការដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ឆ្នាំង ឱ្យមានការរីកចម្រើន និងទទួលបានជោគជ័យបន្ថែមទៀត ៕អត្ថបទ៖ហឹង ចូច ,រូបថត៖សន គន្ធនិវឌ្ឍន៍

    IMG_7593.jpeg
    IMG_7594.jpeg
    IMG_7595.jpeg
    IMG_7596.jpeg
    IMG_7597.jpeg
    IMG_7598.jpeg
    IMG_7599.jpeg
    IMG_7600.jpeg

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង