កំពង់ឆ្នាំង៖ សុនខកម្ពុជា ក្រុមទី១ចំនួន៣ក្បាល អាចមានសមត្ថភាពហិតរកឃេីញក្លិនសំណាកនៃអ្នកជម្ងឺកូវីដ១៩ ប្រកបដោយជោគជ័យក្នុង ដំណាក់កាលហ្វឹកហ្វឺនស្រាវជ្រាវបឋម ខណៈសុនខក្រុមទី២ ចំនួន៧ក្បាលទៀត កំពុងមានវឌ្ឍនភាពគួរឱ្យកត់សំគាល់។នេះបើតាមលោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) នៅថ្ងៃទី២ ខែសីហានេះ។
ក្នុងដំណើរចុះមកពិនិត្យនិងវាយតំលៃការងារសិក្សា ស្រាវជ្រាវនិងអភិវឌ្ឍន៍បច្ចេកទេសសុនខហិតរកអ្នកផ្ទុកវីរុសកូវីដ១៩ នៅ វិទ្យា ស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន សុីម៉ាក់ខេត្តកំពង់ឆ្នាំង លោក ហេង រតនា បានបញ្ជាក់ថា ក្រោយពីបានទទួលសំណាកក្លិន (VOC)អ្នកជម្ងឺកូវីដ១៩ចំនួន៤៨សំណាក ពីក្រុមការងារបច្ចេកទេសនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបា ល ដែលសំណាកទាំង៤៨បានឆ្លងកាត់ត្រួតពិនិត្យPCRនិងការបណ្តុះមេរោគ (cell culture)ដេីម្បីធានាសុវត្ថិភាពសំណាកក្នុងការបំរេីការងារហ្វឹកហ្វឺន ក្រុមជំនាញសុនខសុីម៉ាក់បានដំណេីរការហ្វឹកហ្វឺនសុនខហិតក្លិនអ្នកផ្ទុកវីរុសកូវីដ១៩ នេះតាមផែនការ។
លោក ហេង រតនា បន្តថា ចំពោះសុនខក្រុមទី១ចំនួន៣ក្បាលដែលបានហិតរកឃេីញក្លិនសំណាកនៃអ្នកជម្ងឺកូវីដ១៩ ប្រកបដោយជោគជ័យក្នុងដំណាក់កាលហ្វឹកហ្វឺនស្រាវជ្រាវបឋមនេះ។ ជាលក្ខណ:បច្ចេកទេសសុនខអាចហិតរកឃេីញក្លិនសំណាកក្នុងរយ: ពេលប្រមាណតែ១០-១៥វិនាទី។ ការប្រេីប្រាស់សុនខហិតអ្នកផ្ទុកវីរុសកូវីដ១៩មានប្រសិទ្ធភាពសំរាប់ក្រុមមនុស្សប្រមូលផ្តុំច្រេីនដូចជាព្រលានយន្តហោះ ច្រកទ្វារអន្តរជាតិ និងពហុកីឡាដ្ឋានជាដេីម។
លោក ហេង រតនា បន្តទៀតថា មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ពិតជាមានមោទនភាពចំពោះលទ្ធផលនៃការសិក្សាស្រាវជ្រាវនេះ និងមានក្តីសង្ឃឹមជឿជាក់ថានឹងឆ្លេីយតបតាមការរំពឹងទុក។ ហើយផ្អែកតាមអ្នកជំនាញ ឱ្យបានដឹងថា មិនទាន់មានភស្តុតាងផ្លូវការណាមួយបញ្ជាក់ថា មានការឆ្លងវីរុសកូវីដ១៩ពីមនុស្សទៅសុនខឡេីយ។
គួរបញ្ជាក់ថា សុនខ ដែលយកមកហ្វឹកហ្វឺននេះ គឺកេីតនៅកម្ពុជានិងបានបង្វឹកដោយគ្រូជំនាញសុនខកម្ពុជា។ ហើយការសិក្សាស្រាវជ្រាវនិងអភិវឌ្ឍន៍បច្ចេកទេសសុនខហិតរកអ្នកផ្ទុកវីរុសកូវីដ១៩នេះ ជាគំនិតផ្តួចផ្តេីមរបស់សម្តេចតេជោ ក្នុងការរិះរកគ្រប់មធ្យោបាយនិងលទ្ធភាពប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩ ៕











