អ​ភិ​បាល​ខេត្ត​កំ​ពង់​ឆ្នាំង​ នាំ​យក​អំ​ណោយ​និង​ថ​វិ​កា​ផ្តល់​ជូន​ដល់​ គ្រួ​សារ​ភ្លើង​ឆេះ​ផ្ទះ​ក្នុង​ភូមិ​ក្រ​សាំង​ដុះ​ឡើង​ នៅ​ស្រុក​ទឹក​ផុស ​

  • កំពង់ឆ្នាំង៖ ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៨ ខែកក្កដា បាននាំយកអំណោយនិងថវិកា របស់ឯកឧត្ដម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍជនបទ នឹងជាប្រធានក្រុមការងារ ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំងផ្តល់ជូនដល់ គ្រួសារភ្លើងឆេះផ្ទះកាលពីថ្ងៃទី៦ ខែកក្កដា នៅស្ថិតនៅក្នុងភូមិក្រសាំងដុះឡើង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

    អំណោយដែលបានផ្តល់ជូននោះរួមមាន ថវិកា ១លានរៀលអង្ករ ១០០គីឡូក្រាម មីម៉ាម៉ា៤កេស ទឹកសុទ្ធ៤កេស ទឹកត្រី ៤យួរ និងទឹកសុីវអុីវ ៤យួរ។

    ជាមួយគ្នានោះ ឯកឧត្ដម ក៍បានផ្ដាំផ្ញើរជំរុញដល់បងប្អូនប្រជាពលរដ្ឋ ត្រូវបង្កបង្កើនផលបន្ថែម ត្រូវមានការប្រុងប្រយ័ត្ន ចំពោះកូនចៅតូចៗ ដែលនៅជិតអូរ ស្ទឹងជាដើម។

    គួរបញ្ជាក់ថា ក្នុងដំណើរនាំយកអំណោយនិងថវិកា ក៏មានការអញ្ជើញអមដំណើរឯកឧត្ដម លោកជំទាវអភិបាលរងខេត្ត លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ប្រធានមន្ទីរ និង អភិបាលនៃគណៈអភិបាលស្រុកទឹកផុសផងដែរ។

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង