រាត្រីឆ្លងឆ្នាំ! ខេត្តកំពង់ឆ្នាំងមានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកលេងកម្សាន្តជាង៣ម៉ឺននាក់

  • កំពង់ឆ្នាំង៖ នៅរាត្រីឆ្លងឆ្នាំសកល២០១៩ ចូលឆ្នាំ២០២០  មានភ្ញៀវទេសចរណ៍ជាង៣ម៉ឺននាក់ បានមកទស្សនាលេងកម្សាន្ត នៅសួនច្បារ ទីតាំងកម្សាន្តនានាក្នុងខេត្តកំពង់ឆ្នាំង ។ នេះបើតាមការបញ្ជាក់របស់ លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង នៅព្រឹក ថ្ងៃទី០១ ខែមករា ឆ្នាំ២០២០នេះ។

     

    លោក សេង សាលី បានឲ្យដឹងថា នៅក្នុងរាត្រីឆ្លងឆ្នាំសកលនេះមានភ្ញៀវទេសចរណ៍មកលេងខេត្តកំពង់ឆ្នាំង ចំនួន៣២.៣០០នាក់ ក្នុងនោះ មាននៅសួនច្បារវិមានឯករាជ្យ ចំនួន២០០០០នាក់  នៅសួនសម្តេចចៅហ្វាវាំងគង់ សំអុល ចំនួន ១០០០០នាក់  នៅសួនឆ្នាំងដំរីសចំនួន ៨០០នាក់ នៅសួនកុមារចំនួន ១០០០នាក់ និង នៅសួនផ្សារក្រោមចំនួន៥០០នាក់។

    លោកប្រធានមន្ទីរទេសចរណ៍ បានឲ្យដឹងទៀតថា ក្នុងឱកាសនៃពិធីបុណ្យឆ្លងឆ្នាំសកលនេះ អាជ្ញាធរខេត្តកំពង់ឆ្នាំង បានរៀបចំតុបតែង និង កែលម្អសោភ័ណភាពដាក់ភ្លើងចម្រុះពណ៌ មានការបាញ់កាំជ្រួច និងការប្រគំតន្ត្រីសម័យចំនួន ៤ទីតាំង គឺនៅខសួនច្បារដើមពោធិផ្សារក្រោម  សួនច្បារវិមានឯករាជ្យ សួនកុមារមុខសាលាខេត្ត និង នៅសួនសម្តេចចៅហ្វាវាំង គង់ សំអុល ។

    លោក សេង សាលី បានគូសបញ្ជាក់ថា កត្តាសន្តិភាពបានធ្វើឲ្យប្រជាពលរដ្ឋបានចូលរួមឆ្លងឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី ឆ្នាំសកល ២០២០ នៅយប់ មិញនេះប្រកបដោយបរិយាកាសសប្បាយរីករាយក្រៃលែង ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង