កំពង់ឆ្នាំង៖ អាជ្ញាធរខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោក សាន់ យូ អភិបាលរងខេត្ត និង លោកយិន សាវ៉េន អភិបាលក្រុងកំ
ពង់ឆ្នាំង រួមនិងមន្រ្តីជំនាញមន្ទីរអង្គភាពជុំវិញខេត្ត កាលរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ បានចុះពិនិត្យមើលទីតាំងថ្មី សម្រាប់ធ្វើការរៀបចំកំពង់ផែថ្មីមួយសម្រាប់កាណូត និងសាឡង់ចូលចតបានទាំងរដូវប្រាំង និងរដូវវស្សា ។
លោក យិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំង បានអោយដឹងថា ដើម្បីសម្រួលដល់ការលំបាករបស់ប្រជាពលរដ្ឋសម្រាប់ចូលចតកាណូតនិងសាឡាងបានងាយស្រួលនោះ អាជ្ញាធរខេត្ត និងក្រុង បានធ្វើការសិក្សាទីតាំងថ្មីមួយជំនួសទីតាំងចាស់ ដែលមានលក្ខណៈតូច ហើយអាចចូលចតបានតែរដូវប្រាំងតែប៉ុណ្ណោះ ដែលទីតាំងថ្មីនេះអាជ្ញាធរនឹងសិក្សាទៅលើទីតាំងណាដែលមានលក្ខណៈសមស្រប ដែលអាចបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋ ពេលឡើងម៉ូតូ ឬ រថយន្ត ចូលក្នុងសាឡង់ និងកាណូតបាន ។
ជាមួយលោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង ក៏បានបញ្ជាក់ថា ការជ្រើសរើសទីតាំងថ្មីសម្រាប់រៀបចំជាកំពង់ផែថ្មីនេះគឺអាជ្ញាធរក្រុង និង មន្រ្តីជំនាញត្រូវធ្វើការសិក្សាអោយបានហ្មត់ចត់បំផុត ធ្វើយ៉ាងណាអោយទីតាំងថ្មីនេះគឺជាទីតាំងមួយមានភាពងាយស្រួលសម្រាប់ការចូលចតកាណូត និង សាឡង់ ព្រមទាំងការឡើងចុះម៉ូតូនិងរថយន្ត ដោយធានាអោយបាននូវសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងដូវប្រាំងនិងរដូវស្សា ។
គួរបញ្ជាក់ថា គម្រោងសង់កំពង់ផែថ្មី សម្រាប់កាណូត និង សាឡង់នេះ គឺមានទំហំប្រមាណជា៦០គុណនឹង៥០ម៉ែត្រ ដែលមានលក្ខណៈធំទូលាយមានចំណោទជើងទេដែលមានភាពងាយស្រួលក្នុងការឡើងចុះម៉ូត និង រថយន្ត ដែលអាចចូលចតទាំងរដូវប្រាំងនិងរដូវវស្សាផងដែរ៕











