កំពង់ឆ្នាំង ៖ នៅយប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ កម្លាំងការិយាល័យជំនាញ គ្រប់គ្រងអាវុធគ្រឿងផ្ទុះនិងជាតិពុល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង សហការជាមួយអធិការដ្នាននគរបាលតាមបណ្តាក្រុង-ស្រុក និងក្រុមចម្រុះខេត្ត បានចុះត្រួតពិនិត្យអាវុធគ្រឿងផ្ទុះពេលយប់ តាមគោលដៅសំខាន់ៗក្នុងភូមិសាស្ត្រ ខេត្តកំពង់ឆ្នាំង ដើម្បីទប់ស្កាត់បទល្មើសគ្រប់ប្រភេទ និងការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្នអោយបានល្អប្រសើរ ។

កម្លាំងបានចុះអនុវត្តបានចំនួន០៥គោលដៅលើ០២ក្រុងស្រុកគឺ ស្រុកបរិបូណ៌ ចំនួន០២គោលដៅ ស្រុករលាប្អៀរ ចំនួន០៣គោលដៅ ។
ជាលទ្ធផលត្រួតពិនិត្យរថយន្តបាន ចំនួន០៩គ្រឿង និង ម៉ូតូចំនួន៥៣គ្រឿង និងគោយន្ត ចំនួន០២គ្រឿងបានអប់រំអ្នកធ្វើដំណើរកំឲ្យបើកបរក្នុងស្ថានភាពស្រវឹង(មានជាតិអាកុល) ត្រូវពាក់មួកសុវត្ថិភាព មានកញ្ចក់មើលក្រោយ ពាក់ខ្សែក្រវ៉ាត់ ត្រូវមានផ្លាកលេខ កុំអោយប្រើប្រាស់ស៊ីម៉ាំងកែច្ឆៃ ផ្ទុកលើសទម្ងន់ ប្រើប្រាស់រថយន្តខុសលក្ខណៈបច្ចេកទេស(តទ្រុង) អប់រំក្មេងៗដើរលេងពេលយប់ មួយចំនួនទៀត៕
