នៅរសៀល ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ មានករណីអគ្គីភ័យមួយបានឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅភូមិមេម៉ាយ សង្កាត់បឹងកុកក្រុងកំពង់ចាមអស់ចំនួន២ខ្នង តែមិនបណ្តាលឲ្យគ្រោះថ្នាក់មនុស្សឡេីយ។

លោក វរសេនីយ៍ឯកអ៉ឹង ប៊ុន អធិការនគរបាលក្រុងកំពង់ចាម បានឲ្យដឹងថា កម្លាំងនគរបាលចម្រុះសហការជាមួយការិយា
ល័យពន្លត់អគ្គីភ័យ បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការអន្តរាគមន៍ពន្លត់ភ្លាមៗ និងបានជួយបាញ់ទឹកពន្លត់រហូតរលត់ស្រុង ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន៤គ្រឿងប្រើប្រាស់ទឹកអស់ចំនួន១១រថយន្ត ។

លោកអធិការក្រុងបានបន្ថែមទៀតថា ហេតុការណ៍ អគ្គិភ័យនេះបណ្តាលមកពីឆ្លងចរន្តអគ្គិសនីទេីបបង្កជាអណ្តាតឆេះឡេីងតែម្តង៕
