ករណី​​ពុល​​ស្រា​​នៅ​​ស្រុក​​ទឹក​ផុស ​សមត្ថកិច្ច​​និង​​អាជ្ញា​ធរ​​​ឈាន​​ទៅ​​បិទ​​ទីតាំង​​ផលិត​​ស្រា​​ជាង​​៥០០​​កន្លែង​ ទី​តាំង​​លក់​​ស្រា​​ជាង​១០០០​កន្លែង​ និង​​​ឃាត់​​មនុស្ស​ ៦នាក់​​បញ្ជូន​​ទៅ​​តុលា​​ការ​

  • កំពង់ឆ្នាំងទីតាំងផលិតស្រាជាង៥០០កន្លែង និង កន្លែងលក់ស្រាស ស្រាថ្នាំជាង១០០០កន្លែង នៅទូទាំងខេត្តកំពង់ឆ្នាំង ត្រូវ​បាន​បិទទាំងស្រុង ក្នុងនោះមនុស្ស៦នាក់ ក៏ត្រូវបានឃាត់ខ្លួនបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់ផងដែរ នេះ​បើតាមការបញ្ជាក់របស់លោកអ៊ៀរ ប៊ុនធឿន ស្នងការរង និង ជាអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដែល​បាន​បញ្ជាក់​ប្រាប់នៅក្នុងសន្និសិទ្ធសារព័ត៌មានមួយ ដែលបានប្រារព្វធ្វើស្នងការដ្ឋាននគរបាលខេត្តនាព្រឹកថ្ងៃទី១៤  ខែធ្នូ ឆ្នាំ២០២០

    លោក អ៊ៀរ ប៊ុនធឿន បានបញ្ជាក់ថា ការបិទទីតាំងផលិតនិងលក់ស្រាសរដ៏ច្រើនសន្ធឹកសន្ធាប់នេះ គឺបន្ទាប់ពី​មានផ្ទុះ​ករណី​ពុល​ស្រាស ស្រាថ្នាំ បណ្តាលឲ្យមនុស្សស្លាប់ជាបន្តបន្ទាប់រហូតដល់៨នាក់ និង អាការៈពុលធ្ងន់និងស្រាលប្រមាណជាងមួយររយនាក់ កាលពីចុងខែវិច្ឆិកាកន្លងទៅ។

    លោកស្នងការរងបានបញ្ជាក់ឲ្យដឹងទៀតថា ក្រោយពីព្រឹត្តិការណ៍ផ្ទុះករណីពុលស្រានេះ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ និង​ដក​ហូត​បាន​ស្រាស ៣៨៩៥លីត្រ  ស្រាសច្រកស្រេចមានចំនួន ៥៣២កាន មេស្រាស៧៥លីត្រ មេតំបែ១កញ្ចប់ មេស្រាកាច់រួចកន្លះ​លីត្រ​ ស្រាច្រកដបទឹកសុទ្ធ៥៩ដប ស្រាច្រកកែវជ័រចំនួន៨០កែវជ័រនិង មេកាច់ស្រាចំនួន២១ខាប់

    លោក អ៊ៀរ ប៊ុនធឿន បានឲ្យដឹងទៀតថា ករណីពុលស្រាដែលធ្វើឲ្យមនុស្សស្លាប់នេះ គឺត្រូវបានស្ថាប័នជំនាញបញ្ជាក់ថា ស្រា​នោះ​មានកម្រិតមេតាណុលខ្ពស់

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង