កំពង់ឆ្នាំង៖ នៅរសៀលថ្ងៃទី៤ ខែកុម្ភះ ឆ្នាំ២០២១ លោកជំទាវ ឈឹម ស្រីមុំ ភរិយា ឯកឧត្តម ឈួរ ចន្ទ័ឌឿន អភិបាលខេត្តកំពង់ឆ្នាំង លោកជំទាវ ប៊ន សុភី អភិបាលរងខេត្ត រួមដំណើរដោយ លោកស្រីប្រធាន អនុប្រធានមន្ទីរកិច្ចការនារី លោកស្រីអនុប្រធានមន្ទីរ ឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និង នវានុវត្តន៍ បានចុះទៅត្រួតពិនិត្យទីតាំង សមាគមសិប្បកម្មផលិតសម្ភារ:ប្រើប្រាស់ពីឫស្សី ស្ថិតនៅភូមិននាមទទឹង ឃុំទឹកហូត ,សិប្បកម្ម នៅភូមិទឹកចេញ ឃុំជើងគ្រាវ និងមជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ត្រី ស្ថិតនៅ ក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
ប្រតិភូថ្នាក់ដឹកនាំជានារី ដែលបានចុះពិនិត្យមើលសិប្បកម្មផលិតសម្ភារ:ពីឬស្សីនៅក្នុងស្រុករលាប្អៀរនាពេលនេះ ដើម្បី ត្រៀមរៀបចំទទួលគណៈប្រតិភូភរិយាឯកអគ្គរដ្ឋទូតប្រទេសអាស៊ាន ដែលនឹងអញ្ជើញមកទស្សនកិច្ច នៅខេត្តកំពង់ឆ្នាំង នៅក្នុងពេលខាងមុខ ៕