រថយន្តធុន​ធ្ងន់​២​​គ្រឿង​​​​ប៉ះ​ទង្គិច​​គ្នា​​​នៅ​​​ក្រុងកំពង់​​ឆ្នាំង​​បណ្តាល​​ឲ្យ​​របួស​​ធ្ងន់​​មនុស្ស​​ម្នាក់​

  • កំពង់ឆ្នាំង ៖ រថយន្តដឹកទំនិញធុនធ្ងន់ ២ គ្រឿងបានប៉ះទង្គិចគ្នាខណៈកំពុងធ្វើដំណើរបញ្ច្រាសទិសគ្នាបណ្តាលឲ្យរងរបួសធ្ងន់មនុស្សម្នាក់ ។

    ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ៣ និង៥៥ នាទី ព្រឹកថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ០៥ ចន្លោះ បង្គោលគីឡូម៉ែត្រលេខ ៨៦-៨៧ត្រង់ចំណុចមុខហាងនាងពួនស្ថិតនៅ​ ភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

    សមត្ថកិច្ចបានឲ្យដឹងថារថយន្តទី១ ម៉ាក HYUNDAI ពណ៌ក្រហមពាក់ស្លាកលេខ កំពង់ស្ពឺ 3A-1966 សណ្តោង សឺមីរ៉ឺម៉ក ពណ៌សពាក់ ស្លាកលេខភ្នំពេញ 4A-2829 ដែលជារបស់ក្រុមហ៊ុនដឹកជញ្ជូនទំនិញអក្សរ Kបើកបរដោយ ឈ្មោះ វ័ន សុខហេង ភេទប្រុស អាយុ ២៦ ឆ្នាំ ជនជាតិខ្មែរមានទីលំរស់នៅ ភូមិថ្មសែត ឃុំថ្មសែត ស្រុកថ្មសែត ខេត្តកំពង់ស្ពឺ ដោយមានអ្នករួមដំណើរជាមួយចំនួន០១នាក់បើកបរ ចេញពីទិស​ខាងត្បូងទៅទិសខាងជើង ។

    លុះពេលបើកបរមកដល់ត្រង់ចំណុចខាងលើក៏បានបុកជាមួយរថយន្ត០១គ្រឿងម៉ាក HYUNDIA ពណ៌ខៀវពាក់ស្លាកលេខព្រះសីហនុ 3A-3959 សណ្តោងសឺមីរ៉ឺម៉កពណ៌ខៀវពាក់ស្លាកលេខភ្នំពេញ 4A-0599 ដែលជារបស់ក្រុមហ៊ុនដឹកជញ្ជូនទំនិញអក្សរ T បើកបរដោយ ឈ្មោះគ្រុឌ លីណា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅ​ ភូមិព្រៃទាវ ឃុំស្រែអំបិល ស្រុកស្អាង ខេត្តកណ្ដាលបើកបរម្នាក់ឯង ក្នុងទិសដៅពីជើងទៅទិសខាងត្បូងក្នុងដំណើរច្រាសទិសគ្នា។ ក្នុងហេតុការណ៍នេះបណ្តាលឲ្យរងរបួសធ្ងន់មនុស្ស០១នាក់និងខូចខាតរថយន្ត០២គ្រឿងធ្ងន់ធ្ងរ ។

    សមត្ថកិច្ចបញ្ជាក់ថាគ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលមកពីបញ្ហាសុខភាព( ងងុយដេកពេលបើកបរ ) ។

    បច្ចុប្បន្នមធ្យោបាយទាំង២គ្រឿងត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាល ក្រុងកំពង់ឆ្នាំងដើម្បីដោះស្រាយតាមនីតិវិធី ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង