ប្រជុំ​ត្រួតពិនិត្យ​ការងារ​ជំនាញ​បុគ្គ​លិក នៅ​បញ្ជាការ​ដ្ឋាន​កង​រាជ​អាវុធ​ហត្ថខេត្ត​កំពង់​ឆ្នាំង​

  • កំពង់ឆ្នាំង៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ បានរៀប​ចំ​ពិធី​ត្រួត​ពិនិត្យ​ជំនាញការងារបុគ្គលិក កងរាជអាវុធហត្ថ។

    ​ពិធី​ត្រួត​ពិនិត្យ​ជំនាញការងារបុគ្គលិក កងរាជអាវុធហត្ថ នេះបានធ្វើឡើងក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ទោ គួច ធារី នាយក​រង​ទីចាត់​ការបុគ្គ​លិក អគ្គបញ្ជាការ និង លោក ឧត្តមសេនីយ៍ត្រី ងួន វ៉ា ស្នងការរង ស្នងការដ្ឋានកសាងកម្លាំង កង​រាជ​អាវុធ​ហត្ថលើផ្ទៃប្រទេស ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការ​កងរាជ​អាវុធហត្ថខេត្ត មេ​បញ្ជាការ​រង នាយយរងសេនាធិការ នាយការិយាល័យ មេបញ្ជាការតាមបណ្តាមូលដ្ឋានក្រុង-ស្រុក-ស្នាក់​ការ​​សន្តិសុខ និងនាយទាហាន នាយទាហានរងជាច្រើនរូបផងដែរ៕

     

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង