មេ​បញ្ជាកា​រ​កងទ័ព​ជើងគោក ផ្តល់​រ​ថយន្ត ​Pick-Up ចំនួនមួយ​គ្រឿង ជូន​ដល់​សាកល​វិទ្យល័យ​ការពារជាតិ​

  • ក្រោមការ​យកចិត្តទុកដាក់ពី​សំណាក់ ឯកឧត្តម ឧត្តមសេនីយ៍​ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជា​ការរង នៃកងយោធពល​ខេមរភូមិន្ទ មេ​បញ្ជា​ការ​កងទ័ព​ជើងគោកសំដៅ​ផ្តល់ភាពងាយស្រួល ក្នុងការអនុវត្តការងារប្រចាំថ្ងៃ​របស់កងទ័ពប្រកបដោយប្រសិទ្ធភា​ព ឯកឧត្តម ឧត្តមសេនីយ៍​ឯក​បាន​ប្រគល់រថយន្ត Pick-Up ចំនួន​០១គ្រឿង​ជូនដល់ សាកលវិទ្យាល័យការពារជាតិ កា​លពីព្រឹកថ្ងៃចន្ទ ទី ២០ ខែកក្កដា ឆ្នាំ២០២០ ។
    ថ្លែង​ក្នុង​ឱកាស​នោះ ឧត្តមសេនីយ៍​ឯក ច័ន្ទ ពន្លឹក សាកលវិទ្យា​ធិការរង តំណាង​នាយឧត្តមសេនីយ៍​សាស្ត្រា​ចារ្យ ជា ​តារា សាក​លវិទ្យា​ធិការ បាន​ថ្លែង​អំណរគុណយ៉ាងជ្រាល​ជ្រៅបំផុតគោរព​ជូនចំពោះឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែល​បាន​ផ្តល់រថយន្ត Pick-Up ថ្មីមួយ​គ្រឿង​នេះ សម្រាប់ ​នាយកមហាវិទ្យាល័យ និង​យោធាចារ្យ​ប្រើប្រាស់​ជាមធ្យោបាយ​ចុះទំនាក់ទំ​នង និងពិនិត្យ​ភូមិសាស្ត្រ មុន​បញ្ជូន​ និស្សិត​និង​សិក្ខា​កាម​ចុះ​សិក្សា​ជាក់ស្តែង​នៅទីលាន និងទស្សន​កិច្ចសិក្សា តាម​បណ្តា​ខេត្ត​។
    ជាមួយគ្នានោះ​ ឧត្តមសេនីយ៍​ឯក ច័ន្ទ ពន្លឹក ក៏​គោរព​ថ្លែងអំណរ​គុណជាថ្មី និងសូមប្រសិទ្ធិពរជ័យជូនឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គ​មេ​បញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក មានសុខភាពល្អ បរិបូណ៌​សម្រេចបាន ដោយជោគជ័យ​គ្រប់ភារកិច្ច៕

     

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង