ស​ម្តេច​ធិ​បតី ហ៊ុន ម៉ាណែត នឹង​បន្តចុះជួប​កម្មករ​រោងចក្រ​ប្រមាណ​ជិត២ម៉ឺននាក់ នៅ​ខណ្ឌមានជ័យ និង​ខណ្ឌដង្កោ នា​ថ្ងៃ​ស្អែក

  • សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិត នៅតាមរោងចក្រ សហគ្រាស ប្រមាណជិត២ម៉ឺននាក់ នៅក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ ថ្ងៃទី០៣ ខែតុលា ស្អែកនេះ។

    កម្មករ និយោជិត ប្រមាណជិត២ម៉ឺននាក់ ដែលសម្តេចនាយករដ្ឋមន្ត្រីនឹងជួបសំណេះសំណាលនៅស្អែកគឺ មកពីរោងចក្រ សហគ្រាសចំនួន២២ ដែលមានមូលដ្ឋាននៅក្នុងខណ្ឌទាំង២នេះ។ រោងចក្រ សហគ្រាសទាំង២២ ជាប្រភេទរោង​ចក្រកាត់ដេរសម្លៀកបំពាក់ រោងចក្រផលិតផលិតផលធ្វើដំណើរ និងកាបូប រោងចក្រដេរស្បែកជើង និងរោងចក្រផលិតឆត្រ ។

    គួរបញ្ជាក់ថា ជំនួបសំណេះសំណាលជាមួយកម្មករ និយោជិត នៅក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ ស្អែកនេះ គឺជាលើកទី៥ ក្នុងឋានៈជានាយករដ្ឋមន្ត្រី ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចុះជួបសំណេះសំណាលជាមួយនឹងកម្មករ​ និយោជិត តាមបណ្តារោងចក្រ សហគ្រាសនានា ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង