កំពង់ឆ្នាំង ៖ រថយន្តដឹកកម្មករមួយគ្រឿង ដោយសារតែអ្នកបើកបរខ្វះការប្រុងប្រយ័ត្ន បណ្តាលឲ្យរអិលធ្លាក់ផ្លូវ រងរបួសកម្មករជា ច្រើននាក់ ក្នុងនោះមានកម្មការនីម្នាក់រងរបួសធ្ងន់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅវេលាម៉ោងជាង៦ព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ លើផ្លូវក្រាលកៅស៊ូលេខ១៣៧ ស្ថិតក្នុងភូមិក្រសាំងពុល ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថារថយន្តបង្ករម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3D-5860 អ្នកបើកបរឈ្មោះ ឈឿន ឆុន ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិក្ងោកពង់ ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ( រត់គេចខ្លួនពីកន្លែងកើតហេតុ) បើកបរក្នុងទិសដៅពីលិច ទៅកើតលុះមកដល់ចំណុចខាងលើ បានរេចង្កួតធ្លាក់ផ្លូវទៅខាងឆ្វេង បណ្តាលឲ្យកម្មកររោងចក្ររបួសស្រាលចំនួន៤៦នាក់ និងរបួសធ្ងន់ចំនួន១នាក់ស្រី ។
ចំពោះមធ្យោបាយបង្ករត្រូវប៉ូលីស យកមករក្សាទុក្ខនៅប៉ុសិ៍នគរបាលរដ្ឋបាលស្វាយ ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធីច្បាប់ ៕











