កំពង់ឆ្នាំង ៖ នៅយប់ថ្ងៃសុក្រ ទី១៤ ខែឧសភា ឆ្នាំ ២០២១ ការិយាល័យជំនាញ គ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងជាតិពុលនៃស្នងការដ្ឋាន នគរបាលខេត្តកំពង់ឆ្នាំង សហការជាមួយអធិការដ្នាននគរបាលតាមបណ្តាក្រុងស្រុក និង ក្រុមការងារចម្រុះខេត្ត បានចុះត្រួតពិនិត្យអាវុធគ្រឿង ផ្ទុះពេល យប់ តាមគោលដៅសំខាន់ៗក្នុងភូមិសាស្រ្ត ខេត្តកំពង់ឆ្នាំង ដើម្បីទប់ស្កាត់បទល្មើសគ្រប់ប្រភេទ នឹងការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្នអោយបានល្អប្រសើរ។
អនុវត្តបានចំនួន០៣គោលដៅ ក្នុងនោះនៅស្រុករលាប្អៀរ ចំនួនមួយគោលដៅ និងស្រុកបរិបូរណ៍២គោលដៅ ជាលទ្ធផលត្រួតពិនិត្យរថយន្តបាន ចំនួន០៨គ្រឿង និង ម៉ូតូចំនួន៤៩គ្រឿង បានអប់រំមនុស្សធ្វើដំណើរកុំឲ្យបើកបរក្នុងស្ថានភាពស្រវឹង(មានជាតិអាកុល) ត្រូវពាក់មួកសុវត្ថិភាព មានកញ្ចក់មើលក្រោយ ពាក់ខ្សែក្រវ៉ាត់ ត្រូវមានផ្លាកលេខ កំុអោយប្រើប្រាស់សុីម៉ាំងកែច្ឆៃ ផ្ទុកលើសទម្ងន់ ប្រើប្រាស់រថយន្តខុសលក្ខណៈបច្ចេកទេស(តទ្រុង) អប់រំក្មេងៗដើរលេងពេលយប់ មួយចំនួនទៀត ៕











