ថ្ងៃ​នេះ​ ខេត្ត​កំ​ពង់​ឆ្នាំង​ មាន​មនុស្ស​ស្លា​ប់​ ២​នាក់​ ​និង រក​ឃើញ​ឆ្លង​ថ្មី​ចំ​នួន​៣៧​នាក់​បន្ថែម​ទៀ​ត​ ,ក្រុង​​កំ​ពង់​ឆ្នាំង​មាន​អ្នក​ឆ្លង​ច្រើន​ជាង​គេ

  • កំពង់ឆ្នាំង ៖ មនុស្ស២នាក់បានស្លាប់ដោយសារជំងឺកូវិដ១៩ និង មនុស្សចំនួន៣៧នាក់ទៀត ត្រូវបានរកឃើញឆ្លងថ្មី ។
    នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាៗខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ ។

    នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ឲ្យដឹងថា អ្នកជំងឺដែលស្លាប់ដោយសារកូវិដ១៩ ១,ឈ្មោះ ជា ហៀង ភេទស្រី អាយុ៧៥ឆ្នារស់នៅភូមិព្រែកគន្លង ឃុំកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។ ២,ឈ្មោះគឹម ឃន ភេទស្រី អាយុ៦៥ឆ្នាំ រស់នៅភូមិចារថ្មី ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ ដោយឡែកអ្នកឆ្លងថ្មីមានចំនួន៣៧ ដែលភាគច្រើន ជាអ្នករស់នៅក្នុងក្រុងកំពង់ឆ្នាំង ។

    រដ្ឋបាលខេត្តខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់បានប្រាស្រ័យទាក់ទងដោយផ្ទាល់ឬប្រយោល ជាមួយអ្នកវិជ្ជមានកូវិដ១៩ ខាងលើក្នុងរយះពេល១៤ថ្ងៃមុន សូមមកពិនិមត្យសំណាកជាបន្ទាន់នៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង,មន្ទីរពេទ្យបង្អែកកំពង់ត្រឡាច, មន្ទីរពេទ្យបង្អែកបរិបូរណ៍ ឬមណ្ឌលសុខភាព ដែលនៅជិតបំផុត ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង