ហេតុការណ៍ផ្ទុះអាវុធមួយបានបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលា ម៉ោង៩យប់ ថ្ងៃអង្គារ ទី៦ ខែមេសាឆ្នាំ ២០២១ត្រង់ចំណុចក្រោមស្ពាន អាកាសផ្សារដីហុយទាល់មុខធនាគារABAតាមបណ្តោយផ្លូវសហព័ន្ធរុស្សីក្នុងភូមិចុងថ្នល់ ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌ សែនសុខ ។

កម្លាំង សមត្ថកិច្ចបានចុះទៅកន្លែងកើតហេតុនិងឃាត់ជនដៃដល់ដែលជាម្ចាស់អាវុធយកមកកាន់អធិការដ្ឋាននគរបាល ខណ្ឌសែនសុខ ដើម្បីសួរនាំ។ចំណែកឯជនរងគ្រោះដែលស្លាប់មិនទាន់ស្គាល់អត្តសញ្ញាណនោះទេមានវ័យជាង២០ឆ្នាំស្លៀកខោជើងវែងពណ៌ខ្មៅ ដោះអាវ និងកាន់កាំបិតចុងស្រួចមួយ ។

យោងតាមសម្តីបុរសម្នាក់នៅមុនពេលកើតហេតុជនរងគ្រោះខាងលើមានគ្នា២នាក់បានមកឈ្លោះប្រកែកគ្នានៅមុខធនាគារ អេ ប៊ី អេ ក្រោមស្ពានអាកាសផ្សារដីហុយពេលកំពុងឈ្លោះប្រកែកគ្នាក៏មានសន្តិសុខដែលយាមនៅទីនោះបានដេញកុំឱ្យឈ្លោះគ្នានៅមុខ ធនាគារ ក្រោយមកជនទាំងពីរនាក់នោះបានចេញទៅបាត់ ។ ស្រាប់តែមួយសន្ទុះក្រោយមកជនម្នាក់ក្នុងចំណោម២នាក់បានត្រឡប់មកវិញដោយមានកាន់កាំបិតចុងស្រួចនៅនឹងដៃបានមកឈ្លោះជាមួយនឹងសន្តិសុខខាងលើដែលកំពុងយាម ធនាគារម្ដងទៀត ខណៈ ពេលកំពុងតែឈ្លោះគ្នាបុរសដែលកាន់កាំបិតនោះបានស្ទុះរត់ទៅចាក់កម្លាំងសន្តិសុខដែលយាមធនាគារ ខាងលើទើបកម្លាំង សន្តិសុខ នោះបានដកកាំភ្លើងបាញ់ចំនួន៣ គ្រាប់បណ្ដាលឱ្យស្លាប់នៅនឹងកន្លែងតែម្ដង ។

ដោយឡែក តាមប្រភពផ្សេងទៀតបានដឹងថាជនបង្កដែលជាអ្នកប្រើប្រាស់អាវុធនេះគឺជាកម្លាំងប៉ូលិសការពារធនាគារ ABA ។ តែ ទោះ ជាយ៉ាងណាយើងមិនទាន់មានប្រភពច្បាស់ការណ៍ណាបញ្ជាក់នៅឡើយ ទេ ៕











