ពូជ​ស្រូវ​សែន​ក្រអូប​១០​តោន​ ត្រូវ​បាន​ចែក​ជូន​កសិករ​ចំនួន​២៨០​គ្រួសារ​ នៅ​ក្នុង​ស្រុក​បរិបូ​ណ៌ ខេត្តកំពង់​ឆ្នាំង​  

  • កំពង់ឆ្នាំង៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានចែកពូជស្រូវសែនក្រអូបចំនួន ១០តោន ជូនដល់កសិករ ២៨០គ្រួសារ មកពីឃុំចំនួន៧ នៅក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង  ។

    ពិធីចែកពូជស្រូវសែនក្រអូបជូនដល់កសិករនេះ បានប្រារព្ធឡើងក្រោមអធិបតីភាពសម្តេចចៅហ្វាវាំង វរវៀងជ័យ អធិប​តី​ស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង នៅព្រឹក ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ ។

    គួរបញ្ជាក់ថា ឃុំទាំង៧ដែលមានកសិករទទួលបានពូជស្រូវសែនក្រអូប ពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង រួមមាន គឺឃុំអញ្ចាញរូង ឃុំចក ឃុំខុនរ៉ង  ឃុំពេជចង្វារ ឃុំផ្សារ ឃុំពពេល និងឃុំពន្លៃ។

    ជាមួយ​គ្នា​នោះ​ ប្រជាពលរដ្ឋដែល​ចូលរួម​ទទួល​ស្រូវ​ពូជ​ទាំង​២៨០នាក់ ក្នុងមួយ​ម្នាក់ៗ​ទទួល​បានស្រូវ៤០គីឡូ សារ៉ុង១និង ថវិកា ២ម៉ឺនរៀល៕

     

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង