ឃាត់​ខ្លួន​ស្ត្រី​ម្នាក់​ បន្ទាប់​ពី​ចាប់​សត្វ​ព្រាប​ នៅ​ខាង​មុខ​ព្រះ​បរម​រាជ​វាំង​

  • រដ្ឋបាលខណ្ឌដូនពេញ បានឃាត់ខ្លួនស្ត្រីម្នាក់ឈ្មោះ យឹម សុភ័ក្រ្ត ដែលបានចាប់សត្វព្រាបមួយគូ នៅសួនច្បារមាត់ទន្លេមុខព្រះបរមរាជវាំង នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ ដើម្បីមកធ្វើការសាកសួរ។

    យោងតាមចម្លើយសារភាពរបស់ស្ត្រីរូបនេះ បានអះអាងថា ការចាប់សត្វព្រាបនេះ ដើម្បីយកទៅលក់ឱ្យប្រជាពលរដ្ឋប្រលែងនៅនឹងទីតាំងនោះ មិនបានយកទៅធ្វើអ្វីផ្សេងឡើយ។

    បន្ទាប់ពីបានធ្វើការសាកសួរ និងណែនាំរួចមក រដ្ឋបាលខណ្ឌបានអនុញ្ញាតឱ្យគាត់ត្រឡប់ទៅវិញ និងហាមមិនឱ្យគាត់ប្រព្រឹត្តនូវទង្វើនេះ និងផ្សេងៗ ដែលប៉ះពាល់ដល់សង្គមទៀតឡើយ។

    រដ្ឋបាលខណ្ឌដូនពេញ ក៏បានសំណូមពរដល់ប្រជាពលរដ្ឋដែលទៅកម្សាន្តនៅតាមសួរច្បារមាត់ទន្លេ ហើយបានជួបប្រទះនៅករណីដូចខាងលើ សូមរាយការណ៍ដល់អាជ្ញាធរដែលនៅនឹងគោលដៅនោះភ្លាមៗ ដើម្បីមានវិធានការ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង