ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពី ការពិនិត្យសំណើសុំកែសម្រួលផ្ទៃដីតំបន់ ៣ បញ្ចូលមកជាតំបន់ ២ និងកាត់ឆ្វៀកផ្ទៃដីតំបន់ ៣ ដើម្បីជាប្រទានកម្មជូនប្រជាពលរដ្ឋនៅឃុំផ្លូវទូក ឃុំសំរោងសែន ស្រុកកំពង់លែង ឃុំពាមឆ្កោក ស្រុកជលគិរី និងឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។

អញ្ជើញចូលរួមក្នុងកិច្ចប្រជុំដែលបានធ្វើឡើងនៅទីស្តីការក្រសួង រួមមាន ឯកឧត្ដម អ៊ុក ពញ្ញា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង អភិបាលរងខេត្ត ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន មកពីក្រុងកំពង់ឆ្នាំង ស្រុករលាប្អៀរ ស្រុកបរិបូណ៌ ស្រុកកំពង់ត្រឡាច ស្រុកជលគិរី និងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។
ការកាត់ឆ្វៀលតំបន់ ២ ដែលប្រជាពលរដ្ឋរស់នៅអចិន្រ្ទៃយ៍ និងប្រើប្រាស់អាស្រ័យផល ជូនប្រជាពលរដ្ឋ នៅក្នុងភូមិសាស្រ្ដខេត្តកំពង់ឆ្នាំង៕






