សម្តេច​ធិប​តី​៖ “ការ​អភិវឌ្ឍវិស័យ​អគ្គិសនី​នៅ​តែ​ជា​របៀប​វារៈ​ដ៏​សំខាន់​នៃ​នយោបាយ​សេដ្ឋកិច្ច​របស់​កម្ពុជា​

  • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថាការអភិវឌ្ឍវិស័យអគ្គិ សនីនៅតែជារបៀបវារៈដ៏សំខាន់នៃនយោបាយសេដ្ឋកិច្ចរបស់កម្ពុជា។ សម្តេចធិបតី ថ្លែងដូច្នេះព្រឹកថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្នុងឱកាសអញ្ជើញជាអធិបតី ពិធី “បិទស្ទឹង បើកការដ្ឋានសាងសង់ទំនប់វារីអគ្គិសនី តាតៃលើ” ដែលមានអនុភាព១៥០មេហ្គាវ៉ាត់ ស្ថិតនៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង។

    សម្តេចមានប្រសាសន៍ថារាជរដ្ឋាភិ បាលកម្ពុជាយកចិត្តទុកដាក់ជំរុញការអភិវឌ្ឍវិស័យថាមពល ហើយការអភិវឌ្ឍវិស័យអគ្គិសនីនៅតែជារបៀបវារៈដ៏សំខាន់នៃនយោបាយសេដ្ឋកិច្ចរបស់កម្ពុជា សម្រាប់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភានេះ។

    សម្តេចធិបតី បន្តថា ព្រោះតែថាមពលមិនត្រឹមតែជាផលិតផលមួយដែលមានតម្រូវការសម្រាប់ប្រជាជនបច្ចុប្បន្ននោះទេ វិស័យនេះបានជំរុញវិស័យសេដ្ឋកិច្ចរីកចម្រើនឆាប់រហ័សដើម្បីឈានទៅដល់សម្រេចបានតម្លៃថាម ពលអគ្គិសនីមួយមានតម្លៃសមរម្យ និងបំពេញបានតម្រូវការនៃការអភិវឌ្ឍ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង