ថ្ងៃ​នេះ ​! រដ្ឋ​បាល​ខេត្ត​កំ​ពង់​ឆ្នាំង​ ប្រ​កាស​រ​ក​ឃើញ​អ្នក​វិជ្ជ​មាន​កូ​វីដ​.១៩​ ចំ​នួន​២០​នាក់​បន្ថែម​ទៀត​ ជា​កម្ម​ករ​រោង​ចក្រ​

  • កំពង់ឆ្នាំង ៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការបន្តរកឃើញមនុស្សចំនួន២០នាក់ បន្ថែមទៀត ឆ្លងជំងឺកូវីដ១៩ ។

    អ្នកវិជ្ជមានកូវិដ.១៩ ខាងលើនេះ សុទ្ធតែជាកម្មកររោងចក្រ ធ្វើការនៅខេត្តពោធិសាត់ និង មានទីលំនៅក្នុងស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង បានដាក់ឲ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកស្រុកបរិបូរណ៍ ។

    រដ្ឋបាលខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់អាជ្ញាធរ មូលដ្ឋាន ដែលមានកម្មករ កម្មការនីស្នាក់នៅទាំងអស់ ត្រូវយកចិត្តទុកដាក់គ្រប់គ្រងគ្រួសារអ្នកទាំងនោះ ឲ្យធ្វើចត្តាឡីស័ក នៅតាមមូលដ្ឋានទីសំណាក់រៀងៗខ្លួន ឲ្យបានត្រឹមត្រូវតាមវិធានការសុខាភិបាល បន្តតាមដានសុខភាព របស់បងប្អូន និង ជួយដោះស្រាយការលំបាកនានា ក្នុងគ្រួសារនិមូយៗ តាមជាក់ស្តែង ។

    រដ្ឋបាលខេត្តកំពង់ឆ្នាំងក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់ប្រាស្រ័យទាក់ទងដោយផ្ទាល់ ឬប្រយោលជាមួយអ្នកវិជ្ជមានជំងឺកូវីដ១៩ ក្នុងរយៈពេល១៤ថ្ងៃមុន សូមមកពិនិត្យសំណាកជាបន្ទាន់ នៅមន្ទីរពេទ្យបង្អែកស្រុកបរិបូរណ៍ ឬមណ្ឌលសុខភាពដែលនៅជិតបំផុត ។

    សូមជម្រាបថា រហូតមកដល់ពេលនេះ ខេត្តកំពង់ឆ្នាំង មានអ្នកឆ្លងជំងឺកូវីដ.១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ចំនួន ៤០៤នាក់ ស្រីចំនួន៣០៩នាក់,ព្យាបាលជាសះស្បើយចំនួន២៩៣នាក់ , ស្រីចំនួន២១៤នាក់ , ស្លាប់ចំនួន៦នាក់ស្រី៤នាក់ និង កំពុងសម្រាកព្យាបាល ចំនួន១០៥នាក់ ស្រីចំនួន៩១នាក់ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង