ផ្សារម៉ាក្រូជ្រោយ​ចង្វា បានបើកសម្ពោធ​ជា​ផ្លូវការ ក្រោម​​ទុន​​វិនិយោគ​​ជិត១​៣​​លាន​​ដុល្លារ

  • ផ្សារម៉ាក្រូជ្រោយចង្វា បានបើកសម្ពោធជាផ្លូវការ នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ក្រោមការវិនិ យោគ រួមគ្នារវាងក្រុមហ៊ុន ម៉ាក្រូ ខេមបូឌា និងក្រុមហ៊ុន LYP Group ដោយប្រើទុនវិនិយោគជិត១៣លានដុល្លារអាមេរិក។ ផ្សារម៉ាក្រូជ្រោយចង្វា ដែលបាន​​បើក​​សម្ពោធ​​នៅថ្ងៃទី១៤ ខែធ្នូ គឺសាងសង់នៅលើផ្ទៃដីទំហំជិត៣ម៉ឺនម៉ែត្រការ៉េ និងជាគំរោងទី៣ បន្ទាប់ពីការបើកឲ្យ​​​ដំណើរ​ការ​ផ្សារ​​ម៉ាក្រូសែនសុន ក្នុងរាជ ធានីភ្នំពេញ និងផ្សារម៉ាក្រូ ខេត្តសៀមរាប ប្រកបដោយភាពជោគជ័យ។

    នៅក្នុងពិធីបើកសម្ពោធផ្សារម៉ាក្រូជ្រោយចង្វារ នាថ្ងៃនេះ ឯកឧត្តម អ្នកឧកញ៉ា លី យ៉ុងផាត់ អគ្គនាយកក្រុមហ៊ុន LYP Group និង​​ជា​​ទីប្រឹក្សាផ្ទាល់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាក់ថា​ ផ្សារម៉ាក្រូជ្រោយច​ង្វា បានសាងសង់នៅ​​លើផ្ទៃដី​​ទំហំ​ ២៧ ៣៩៧ ម៉ែត្រ ការ៉េ ក្រោមទុ​ន វិនិយោគចំនួន​ជាង១២លាន ​៥សែនដុល្លារ ។ ក្រុមហ៊ុន LYP Group បានចូលរួមយ៉ាង​ស​កម្មជា​​មួយរាជរដ្ឋាភិបា​លក្នុងការបោះទុនវិនិយោ​គ ដើម្បីបង្កើតការងារជូនប្រជាពលរដ្ឋខ្មែរ ក៏ដូចជាការរួមចំ​ណែកជំរុញកំណើន​សេដ្ឋកិច្ចជាតិ។
    ឯកឧត្តម អ្នកឧកញ៉ា បានបន្តថា វត្តមាន ផ្សារម៉ាក្រូទាំង៣ទីតាំងដែលប្រើទុនវិនិយោគសរុបជាង ៤២លានដុល្លារ បានបង្កើត​​ការ​ងារ​​ជូនពលរដ្ឋខ្មែរចំនួនជិត ៦៣០នាក់ និងបានផ្តល់ភាពងាយស្រួលដល់អតិថិជនក្នុងការទិញទំនិញដែលមានគុណ ភាពខ្ពស់ មាន​​​អនាម័យ​ល្អ និងមានតម្លៃសម្ប។ លើសពីនេះ វត្តមានផ្សារម៉ាក្រូជ្រោយចង្វា ក៏នឹងជួយជំរុញការអភិវឌ្ឍន៍តំបន់​ជុំវិញ​នេះឲ្យ​កាន់​តែមានសន្ទុះលឿនទៅមុខយ៉ាងឆាប់រហ័ស។

    ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានចូលរួ​មអបអ​រសាទរជាមួយនឹងក្រុមហ៊ុនម៉ាក្រូ ​(ខេមបូឌា) ចំពោះការរី​កចម្រើន​លូត​លាស់ជាលំដាប់ រហូតសម្រេចបាននូវសមិទ្ធផលដ៏វិសេសវិសាល គឺការបើកសម្ពោធសាខាទី៣ ជ្រោយចង្វារ ដែលនេះកើត​​ចេញ​​ពីសមត្ថភាព ការខិតខំប្រឹងប្រែង និងការយកចិត្តទុក​ដាក់ប្រកបដោយ​ស្មារតីបុរេសកម្ម វិជ្ជាជីវៈនិងការទទួលខុសត្រូវខ្ពស់​របស់​​ថ្នាក់ដឹកនាំ និងបុគ្គលិក-និយោជិតទាំ​ងអស់របស់ក្រុមហ៊ុន។ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបន្ថែមថា ក្រៅពីការសម្តែងឱ្យឃើញនូវការជឿទុកចិត្ត និងការរួមសុខរួមទុក្ខជាមួយប្រទេស និង​​ប្រជាជនកម្ពុជា, ការរីកលូតលាស់នេះ ក៏បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចដំណើរការនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច​​​កម្ពុជា និងសហគមន៍ ជាពិសេសបានផ្តល់ឱកាសការងារជាច្រើនដល់ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាអត្ថប្រយោជន៍​ជាច្រើន​ទៀត​ដល់​មូលដ្ឋាន និងអាជីវកម្មពាក់ព័ន្ធ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង