វេបសាយវិទ្យុម៉ាយអេហ្វអឹមខេត្តកំពង់ឆ្នាំង ចាប់ដំណើរការ​ជាផ្លូវការនៅថ្ងៃនេះ!

  • វិទ្យុម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង (FM 98.70MHz) ចាប់ដំណើរការគេហទំព័ររបស់ខ្លួន​ជាផ្លូវការ ​នៅថ្ងៃទី០១ ខែមករា ឆ្នាំ​២០២០ នេះ ដើម្បី ផ្សព្វផ្សាយព័ត៌មាន និងកម្មវិធីចាក់ផ្សាយមួយចំនួននៅប្រព័ន្ធអ៊ិនធើណែត បន្ថែមលើការផ្សាយតាមរលកធាតុ អាកាសកម្រិតប្រេកង់ FM ៩៨.៧០MHz ។

    លោក សន សក្តា ដែលជាប្រធានគ្រប់គ្រងវិទ្យុម៉ាយអេហ្វអឹមខេត្តកំពង់ឆ្នាំង និង​ធ្លាប់មានបទពិសោធន៍យូរឆ្នាំលើ វិស័យ ព័ត៌មាន និង ការគ្រប់ គ្រងកម្មវិធីផ្សាយរបស់វិទ្យុ ​បាន​បញ្ជាក់ថា ការដាក់ដំណើរការគេហទំព័រ នៅក្នុងឆ្នាំថ្មីនេះ ជាការនាំ MyFM អោយទៅកាន់តែគៀក ជិតប្រិយមិត្ត អ្នកស្តាប់ ហើយប្រិយមិត្តនឹងមានភាពងាយស្រួល ដោយអាច ស្តាប់ការផ្សាយ និងទទួលបាន ព័ត៌មានថ្មីៗ ដោយប្រើទូរស័ព្ទដៃស្មាតហ្វូន តាមរយះគេហទំព័រនេះ (www.myfmnews.com)។

    លោក បន្ថែមថា នេះជាការ​វិនិយោគ​​មួយ ដែល​MyFM ​ជឿជាក់ថា​នឹង​លើកកម្ពស់​គុណភាព​វិស័យ​ផ្សព្វផ្សាយ​នៅក្នុង​ខេត្ត អោយ​ឈានឡើង​មួយកម្រិត​ទៀត ហើយនៅ​ឆ្នាំថ្មីនេះ ​MyFM នឹង​បន្ត​នូវ​យុទ្ធនាការ ក្នុងការ​បង្កើត​កម្មវិធី​ថ្មីៗ ​និង​ប្លែកៗ​ជា​បន្តទៀត ​សម្រាប់​បម្រើ​អារម្មណ៍​ប្រិយមិត្តមិន​អោយ​ខកបំណង​នោះឡើយ​។

    គួរបញ្ជាក់ថា វិទ្យុម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង (FM 98.70MHz) បាន​ចាប់ផ្តើម​ដំណើរការ​ផ្សាយ​កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៥ ដែល​គិត​មកទល់ ពេលនេះ ​គឺមាន​រយៈពេល៤ឆ្នាំ​។ ការផ្សព្វផ្សាយរបស់ MYFM ផ្តោតសំខាន់លើ ព័ត៌មាន ផ្តល់ចំណេះដឹង និងផ្តល់ការកម្សាន្ត រីករាយ ដល់អ្នក ស្តាប់ ។ មាន​ទីតាំង​នៅក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង​ នៅក្នុងឆ្នាំ២០២០ ម៉ាយអេហ្វអឹម (MyFM) មានផ្សាយនូវកម្មវិធីថ្មីៗ ប្លែកៗ ដូចជា កម្មវិធី ជជែកកម្សាន្ត សិល្បៈចម្រុះ វេទិកាជជែកពិភាក្សា និងកម្មវិធីព័ត៌មានជាដើម ដែលភាគច្រើនកម្មវិធី ទាំងនោះផលិតឡើងដោយ ក្រុម ការងារ MYFMផ្ទាល់តែម្តង ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង