រថ​យន្ត​​ពីរ​​គ្រឿង​ឆេះ​ខ្ទេច​​និង​មួយ​គ្រឿង​ទៀត​ក្រឡាប់​​លើ​ចិញ្ចើ​ម​​ផ្លូ​វ​ ក្នុង​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅខេត្ត​ព្រៃវែង​

  • យ៉ាងហោចណាស់រថយន្តចំនួន​​៣​គ្រឿង​ បានរងការខូចខាត ក្នុងនោះ​​បណ្តាលឱ្យ​​ឆាប​ឆេះ​​អស់​២​គ្រឿង និងមួយគ្រឿងទៀតក្រឡាប់​លើចិញ្ចើម​ផ្លូវជាតិ​ ខណៈដែល​រថយន្តទាំង៣គ្រឿង​នេះ​ បាន​​បុក​គ្នាយ៉ាងពេញទំហឹង​ បង្កការ​ភ្ញាក់ផ្អើល​ដល់សមត្ថកិច្ចចុះទៅជួយអន្តរគមន៍បាញ់ពន្លត់ផងដែរ។

    ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់នេះ​ បានកើតឡើង ​​នារសៀលថ្ងៃទី​២៥ កុម្ភៈ ស្ថិតនៅលើផ្លូវក្រវាត់ក្រុង​ ក្នុងខេត្ត​ព្រៃវែង ។

    បេីតាមសេចក្តីរាយការណ៍ពីខេត្តព្រៃវែងបានឱ្យដឹងថា នៅក្នុង​ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ​  មានមនុស្ស​​​រង​របួស​ធ្ងន់និងស្រាល​ចំនួន៣​នាក់ ​ប៉ុន្តែ​មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ។

    ក្នុងពេលកើតហេតុភ្លាមៗនោះ សមត្ថ​កិច្ច​កំពុងចុះអន្តរាគមន៍ និង ជួយបាញ់ទឹកពន្លត់រថយន្ត​ដែលកំពុង​ឆាបឆេះនោះ​​។ ចំណែក​ជនរងគ្រោះ​ត្រូវ​បាន​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ផងដែរ​៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង