ម៉ូតូ២​គ្រឿង បុកគ្នា​ពេញ​មួយ​ទំហឹង​​បណ្តាល​ឱ្យស្លាប់​ម្នាក់ នៅ​ស្រុក​ទឹក​ផុស

  • កំពង់ឆ្នាំង៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងក្នុងហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍មួយ ដែលបង្ករឡើងដោយម៉ូតូ២គ្រឿង​​​បុកគ្នា ។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១១ និង ៣០នាទី ថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២១ នៅចន្លោះគីឡូ​ម៉ែត្រ​លេខ​៣៥ – ៣៦ លើកំណាត់ផ្លូវជាតិលេខ៥៣ ក្រោយវត្តខ្លុងពពក ឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

    សមត្ថកិច្ច បានឲ្យដឹងថាជនរងគ្រោះឈ្មោះនង ផន ភេទប្រុស អាយុ៥៦ឆ្នាំ រស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ បានស្លាប់​នៅ​នឹង​កន្លែង​កើតហេតុតែម្តង ។

    សមត្ថកិច្ច មូលដ្ឋានបានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូ ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង ១J-៤៨៣៩ ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើងនៅពេលមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានម៉ូតូ១គ្រឿងទៀត ម៉ាកហុងដាវ៉េវ គ្មានស្លាកលេខ ជាម៉ូតូសណ្តោងរឺម៉កដឹកគ្រឿងសំណង់ បើកបរដោយឈ្មោះសុខ ជា​ភេទប្រុស រស់នៅ​ស្រុក​បរិបូរ​ណ៍ ធ្វើដំណើរក្នុងទិសដៅផ្ទុយគ្នាបានបុកពេញមួយទំហឹង បណ្តាលឱ្យជនរងគ្រោះស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។

    ក្រោយពេលកើតហេតុ ជនបង្ករត្រូវបាន សមត្ថកិច្ចធ្វើការឃាត់ខ្លួនចំណែកមធ្យោបាយបង្ក​ត្រូវបានសមត្ថកិច្ចយក​មករក្សាទុក​នៅ​អធិ​កា​រដ្ឋាន​នគរបាល​ស្រុកទឹកផុស ដើម្បីអនុវត្តបន្តទៅតាមនីតិវិធី ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង