អភិបាលរងខេត្តកំពង់ឆ្នាំង ក្រើនរំលឹកដល់មន្ត្រីអាជ្ញាធរ និងសមត្ថកិច្ច ស្រុកបរិបូរណ៍ យកចិត្តទុកដាក់លើបញ្ហាសន្តិសុខ និងទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

  • កំពង់ឆ្នាំង ៖លោក ជា សុខរិទ្ធិ អភិបាលរងខេត្តកំពង់ឆ្នាំង បានក្រើនរំលឹកដល់មន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ក្នុងស្រុកបរិបូរណ៍ត្រូវបន្តយកចិត្តទុកដាក់ពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្តិភាព រក្សាសន្តិសុខ សុវត្តិភាព ជូនប្រជាពលរដ្ឋ និងទប់ស្កាត់បទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា ( Online Scams ) ឲ្យមានប្រសិទ្ធភាព ។

    លោក អភិបាលរងខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ក្រើនរំលឹកដល់មន្ត្រី នៅស្រុកបរិបូរណ៍បែបនេះ ក្នុងកិច្ចប្រជុំពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្តិភាព កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ ។

    លោក ជា សុខរិទ្ធិ បញ្ជាក់ថា ថ្វីត្បិតតែនៅពេលនេះ អត់មានទីតាំង( Online Scam )ក៏ពិតមែន ប៉ុន្តែយើងត្រូវផ្សព្វផ្សាយឲ្យបានទូលំទូលាយ និងបង្ការទប់ស្កាត់ឲ្យបានទាន់ពេលវេលា ។ ជាមួយគ្នានេះ លោក អភិបាលរងខេត្តកំពង់ឆ្នាំង បានណែនាំដល់មន្ត្រីពាក់ព័ន្ធទាំងអស់ ឲ្យបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការផ្តល់សេវាសាធារណៈ,ដោះស្រាយសំណូមពរ និងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន ៕អត្ថបទ ហឹង ចូច /រូបថត សន គន្ធនិវឌ្ឍន៍

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង