សត្វ​​ស្លាប់​រស់​​នៅបឹ​​ង​​ស្នេហ៍​​ទួល​ពាន់​តាឡី​ បាន​​​​ងាប់​​ជា​​​​បន្ត​​​ បន្ទាប់ដោ​​យមិ​​ន​​ដឹ​​​​ង​​​ពី​​មូល​​ហេតុ​​

  • លោកពុធ បូ ជាប្រធានសហគមន៍ បឹងស្នេហ៍ ទួលពាន់តាឡីស្ថិតក្នុងឃុំធាយ ស្រុកបារភ្នំ ខេត្តព្រៃវែង បានឲ្យដឹងថា គិតចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១នេះ មានសត្វស្លាបដែលរស់នៅបឹងស្នេហ៍ ទួលពាន់តាឡី បានងាប់ជាបន្តបន្ទាប់ ដោយមិនដឹងពីមូលហេតុ ។

    លោកប្រធានសហគមន៍ បានឲ្យដឹងទៀតថា បើតាមការសន្និដ្ឋានរបស់លោក ប្រហែលមកពីសត្វទាំងអស់នោះហើរទៅរកចំណីនៅទីឆ្ងាយ អាចប៉ះជាមួយនឹងបងប្អូនប្រជាពលរដ្ឋដែលគាត់ដាក់ថ្នាំបំពុល ឬក៏បាញ់ថ្នាំសម្លាប់ស្មៅ សម្លាប់ខ្យង នៅតាមវាលស្រែ ហើយសត្វទាំងអស់នេះតែងតែទៅរកចំណីនៅទីនោះហើយស៊ីរបស់ទាំងអស់នោះអាចបណ្ដាលឲ្យពុលងាប់និង មួយទៀតអាចមកពីអាកាសធាតុក្តៅខ្លាំង ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង