រដ្ឋបាលខេត្តកំពង់ឆ្នាំង ប្រារព្ធខួបលើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ៩ វិច្ឆិកា

  • កំពង់ឆ្នាំង ៖នាព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានប្រារព្ធខួបលើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ( ៩ វិច្ឆិកា ១៩៥៣,៩ វិច្ឆិកា ២០២៦ ) ដែលប្រទេសកម្ពុជា ទទួលបានឯករាជ្យពេញបរិបូរណ៍ ពីអាណានិគមនិយមបារាំង ។

    photo_2026-11-07_23-04-35.jpg

    ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ឆ្នាំ២០២៦ នេះ ប្រារព្ធធ្វើក្រោមអធិបតីភាព លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្រ្ត និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ព្រមទាំងមានការអញ្ជើញចូលរួម ពីសំណាក់ឯកឧត្តម លោកជំទាវ ជាសមាជិកសមាជិការក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកលោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។

    photo_2026-11-07_23-04-38.jpg

    ថ្លែងទៅកាន់សមាជិក សមាជិការ ក្នុងអង្គពិធីនាពេលនោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានគូសបញ្ជាក់ថា សម្ដេចព្រះនរោត្តម សីហនុ ព្រះមហាវរក្សត្រ ព្រះរាជបិតាឯករាជ្យបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ទ្រង់បានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងខ្លាំងខ្លាបំផុតធ្វើការតស៊ូក្នុងក្របខ័ណ្ឌ នៃព្រះរាជបូជនីយកិច្ច ដើម្បីទាមទាឯករាជ្យជាតិឱ្យប្រទេសកម្ពុជាបានរួចផុតពីអាណានិគមនិយមបារាំង ហើយប្រកាសឯករាជ្យជាតិ នៅថ្ងៃ៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ។

    photo_2026-11-07_23-04-42.jpg

    វីរៈភាពដ៏អង់អាចក្លាហាននេះ គឺជាគំរូដ៏ល្អដល់កូនខ្មែរ ជំនាន់ក្រោយ ក្នុងការកសាងការពារបូរណភាព និងអភិវឌ្ឍន៍ជាតិឱ្យកាន់តែមានការរីកចម្រើនទៅថ្ងៃអនាគត ៕អត្ថបទ ៖ ហឹង ចូច,រូបថត ៖សន គន្ធនិវឌ្ឍន៍

    photo_2026-11-07_23-04-45.jpg
    photo_2026-11-07_23-04-49.jpg
    photo_2026-11-07_23-04-52.jpg
    photo_2026-11-07_23-04-56.jpg
    photo_2026-11-07_23-05-00.jpg
    photo_2026-11-07_23-05-04.jpg
    photo_2026-11-07_23-05-08.jpg
    photo_2026-11-07_23-05-12.jpg
    photo_2026-11-07_23-05-15.jpg

     

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង