ថ្ងៃ​នេះ​ ! រដ្ឋ​បាល​ខេត្ត​កំ​ពង់​ឆ្នាំង​ ប្រ​កាស​រក​ឃើញ​និង​បង្ហាញ​ អត្ត​សញ្ញាណ​អ្នក​កើត​ជំ​ងឺ​កូ​វីដ​.១៩​ ចំ​នួន​២២​នាក់​បន្ថែម​ទៀត

  • កំពង់ឆ្នាំង ៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការបន្តរកឃើញមនុស្សចំនួន២២នាក់ បន្ថែមទៀត ឆ្លងជំងឺកូវីដ១៩ ។ ក្នុងចំនួននេះមាន១នាក់ជាពលរដ្ឋ ១នាក់ជាកម្មកសំណង់ក្រៅពីនេះជាកម្មករ កម្មការនី ដែលបម្រើការងារនៅតាមរោងចក្រ ។

    អ្នកវិជ្ជមានកូវិដ.១៩ ខាងលើបានដាក់ឲ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យខេត្ត និង នៅមណ្ឌលព្យាបាលវិទ្យាល័យហ៊ុនសែន កំពង់ត្រឡាច ។

    សូមជម្រាបថា រហូតមកដល់ពេលនេះ ខេត្តកំពង់ឆ្នាំង មានអ្នកឆ្លងជំងឺកូវីដ.១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈចំនួន ២៦៨នាក់ ស្រីចំនួន២១៣នាក់, ព្យាបាលជាសះស្បើយ ចំនួន៦១នាក់ ស្រីចំនួន៣១នាក់, ស្លាប់ចំនួន៣នាក់ ស្រី២នាក់ និង កំពុងសម្រាកព្យាបាល ចំនួន២០៤នាក់ ស្រីចំនួន១៨០ នាក់៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង