កំពង់ឆ្នាំង៖ តបតាមការស្នើសុំរបស់កងពលអន្តរាគមន៍លេខ១ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលតូចលេខ៧០ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០នេះ បានចាត់អោយក្រុមសង្រ្គោះបន្ទាន់ និងពន្លត់អគ្គិភ័យ៧១១ របស់កងពល បានទៅបង្ហាត់បង្រៀននូវមេរៀនសង្គ្រោះបឋមដល់សិក្ខាកាម កងប្រតិបត្តិការរុករកនិងសង្គ្រោះគ្រោះមហន្តរាយ ១១១ កងពលតូចអន្តរាគមន៍លេខ១។
មេរៀននៃការហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញសង្រ្គោះបឋម រួមមាន ការប្រើប្រាស់ឧបករណ៍បំបែកបេតុង និងការថែទាំ ត្រួតពិនិត្យឧបករណ៍បំបែកបេតុង ដោយមានអនុវត្តន៍ជាក់ស្តែង បង្រៀនដោយគ្រូជំនាញគ្រូសង្រ្គោះបន្ទាន់៧១១។
សូមជម្រាបថា ការបណ្តុះបណ្តាលនេះ មិនត្រឹមតែរៀនផ្នែកសង្រ្គោះទេ គឺជាការចងសម្ព័ន្ធមេត្រីភាពរវាងកងពលតូចលេខ៧០ ជាមួយកងពលអន្តរាគមន៍លេខ១ ផងដែរ ដើម្បីអោយមានទំនាក់ទំនងកាន់តែល្អទៅមុខទៀត ៕