លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានជំរុញដល់មន្ត្រីក្រោមឱវាទ អោយយកចិត្តទុកដាក់បំពេញការងារអោយបានល្អតាមតួនាទីភារៈកិច្ចដែលមន្ទីរផ្តល់ជូន តាមការណែនាំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលខេត្តកំពង់ឆ្នាំង។ ការជំរុញនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ដោយមានអ្នកចូលរួមពីខណ្ឌរដ្ឋបាល(ព្រៃឈើ និងជលផល) ព្រមទាំងការិយាល័យជំនាញចំណុះមន្ទីរ និងការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកទាំងអស់សរុបចំនួន ៣២នាក់។