រថយន្ត​កូរ៉េ​បុ​ក​ម៉ូតូ​សណ្តោង​រឺ​ម៉ក​ ​របួស​​ធ្ងន់​​ម្នាក់​​និង​ស្រាល​ម្នាក់​

  • កំពង់ឆ្នាំង ៖ យុវជនម្នាក់រងរបួសធ្ងន់សន្លប់ស្តូកស្តឹង និង ម្នាក់ទៀតរងរបួសស្រាល នៅក្នុងឧប្បតិ្តហេតុ​គ្រោះ​ថ្នាក់​ចរាចរ​ណ៍​មួយ​ដែលបង្ករឡើងដោយរថយន្តកូរ៉េ បុកម៉ូតូសណ្តោងរឺម៉កពីក្រោយពេញមួយទំហឹង ។

    ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២២និង២៥នាទី ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចស្ពាន​ថ្មផ្លូវ​ទៅផ្សារ​ក្រោម​ ព្រំទល់រវាងសង្កាត់ខ្សាម និង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

    សមត្ថិច្ចបានអោយដឹងថា ជនរងគ្រោះម្នាក់ឈ្មោះរឿន សុជា ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិសំរោង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង រងរបួសធ្ងន់ និង ម្នាក់ទៀតឈ្មោះមាស ចាន់ផល ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅក្នុងភូមិ ឃុំជាមួយគ្នា ។

    នៅមុនពេលកើតហេតុ ជនរងគ្រោះទាំងពីរនាក់បានជិះម៉ូតូម៉ាកសង់កូរ៉េ ពណ៌ក្រហមពាក់ស្លាកលេខ កំពង់ឆ្នាំង ១C-៦៥៩៦ មានសណ្តោងរឺម៉កពីក្រោយ ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងបម្រុងឆ្លងផ្លូវបំបែកត្រង់ចំណុចស្ពានថ្ម។ ក្នុងពេលឆ្លងនោះ ក៏ត្រូវរថយន្តកូរ៉េមួយគ្រឿងធ្វើដំណើរពីកើតទៅលិច បុកម៉ូតូជនរងគ្រោះពេញមួយទំហឹង បណ្តាលអោយ​ជនរងគ្រោះ​ម្នាក់​រងរបួសធ្ងន់សន្លប់ស្តូកស្តឹង និង ម្នាក់ទៀតរងរបួសស្រាល។

    ក្រោយពេលកើតហេតុជនងគ្រោះត្រូវបានរថយន្តសង្រ្គោះដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ចំណែក​ឯរថយន្ត​កូរ៉េបានបើករត់គេចបាត់ស្រម៉ោលតែម្តង ។

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង