ខេត្តកំពង់ឆ្នាំង ចាប់ផ្តើមដំឡើងអំពូលបំភ្លឺដោយថាមពលពន្លឺព្រះអាទិត្យ តាមបណ្តោយផ្លូវជាតិលេខ៥

  • កំពង់ឆ្នាំង ៖ប្រព័ន្ធអំពូលភ្លើងបំភ្លឺផ្លូវ ប្រើដោយថាមពលពន្លឺព្រះអាទិត្យ នឹងត្រូវដំឡើងដាក់ពង្រាយ នៅតាមបណ្តោយផ្លូវជាតិ ផ្លូវសាធារណៈ និងតំបន់ទេសចរណ៍ នៅក្នុងខេត្តចំនួន ១៣ ។ ខេត្តកំពង់ឆ្នាំង បានបើកការដ្ឋានដំឡើងអំពូលភ្លើងបំភ្លឺផ្លូវនេះ នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត និងឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង ។

    photo_2026-10-07_23-44-13.jpg

    គម្រោងដំឡើងអំពូលភ្លើងបំភ្លឺផ្លូវនេះ នឹងចូលរួមជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ កាត់បន្ថយហានិភ័យគ្រោះថ្នាក់តាមដងផ្លូវ ពង្រឹងសន្តិសុខសាធារណៈ និងលើកកម្ពស់សោភ័ណភាពនាពេលរាត្រី ភ្ជាប់ជាមួយនឹងការប្រើប្រាស់ថាមពលស្អាតប្រកបដោយនិរន្តរភាពស្របតាមចក្ខុវិស័យនៃ គោលនយោបាយជាតិស្តីពីប្រសិទ្ធភាពថាមពល ឆ្នាំ២០២២–២០៣០ ។

    photo_2026-10-07_23-44-16.jpg

    ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា សម្រាប់ខេត្តកំពង់ឆ្នាំង ការដំឡើងអំពូលភ្លើងបំភ្លឺផ្លូវនេះ ត្រូវធ្វើចាប់ពីព្រំប្រទល់ខេត្តកណ្តាល រហូតដល់ខេត្តពោធិសាត់ ។ ឯកឧត្តម បានផ្តាំផ្ញើដល់មន្ត្រីអាជ្ញាធរ និងអ្នកពាក់ព៏ន្ធ ត្រូវចូលរួមថែរក្សា ការពារ និងសម្អាតបរិស្ថាននៅតាមដងផ្លូវឱ្យបានល្អ ៕
    អត្ថបទ ហឹង ចូច ,រូបថត សន គន្ធនិវឌ្ឍន៍

    photo_2026-10-07_23-44-18.jpg
    photo_2026-10-07_23-44-21.jpg
    photo_2026-10-07_23-44-24.jpg
    photo_2026-10-07_23-44-27.jpg
    photo_2026-10-07_23-44-29.jpg

     

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង