អ្នក​ពុល​ស្រា​មាន​សារធាតុ​មេតា​ណុល​​នៅស្រុក​ទឹក​ផុស​ កើនឡើង​ដល់១​០៥​នាក់​ ក្នុង​នោះស្លាប់​៥នាក់​

  • កំពង់ឆ្នាំង ៖ គិត​ត្រឹម៥​ល្ងាច ថ្ងៃទី​២៩ ខែ​វិច្ឆិកា ឆ្នាំ២០២០​ អ្នក​ពុលស្រាមានសារធាតុមេតាណុល នៅ​ស្រុក​ទឹក​ផុស ខេត្ត​កំពង់​ឆ្នាំង បាន​កើនឡើងដល់​ចំនួន​ ១០៥នាក់​ហើយ ខណះ​មានអ្នក​ស្លាប់​២នាក់​ពេលបញ្ជូន​ទៅភ្នំពេញ ២នាក់​ទៀត​ស្លាប់​នៅមូលដ្ឋាន និង​ម្នាក់​នៅ​មន្ទីរពេទ្យខេត្ត។ នេះបើ​តាម​របាយកា​រណ៍បឋមស្តីពីការពុលស្រាមានសារធាតុមេតាណុល​ ដែលលោកវេជ្ជបណ្ឌិត ទុំ សម្បត្តិ  គោរព​រាយការណ៍ជូន​ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល។


    ករណីនេះក្រសួងសុខាភិបាល នៅយប់ថ្ងៃទី២៨ ខែវិច្ឆិកា បានចាត់ក្រុមការងារមួយក្រុម ដើម្បីសហការជាមួយអាជ្ញាធរមូលដ្ឋាន​ចុះពិនិត្យ និងដោះស្រាយបន្ទាន់នូវករណីពុលស្រាសនេះ និងបានអំពាវនាវប្រជា​ពល​រដ្ឋកុំ​ពិសា​ស្រាស ដែលរៀបចំ​គ្មាន​បច្ចេក​ទេស​ត្រឹមត្រូវ ដើម្បីចៀសផុតពីការពុល ដែលធ្វើឲ្យបាត់បង់​ជីវិត។

    គួរបញ្ជាក់ថា កាលពីវេលាម៉ោងប្រមាណជាង៤ រសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ មានមនុស្សប្រុស ស្រីជាច្រើន​នាក់ នៅ​ស្រុក​ទឹក​ផុស ខេត្តកំពង់ឆ្នាំង ត្រូវបានដឹកមកសង្រ្គោះបន្ទាន់មន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ជាបន្តបន្ទាប់ ដោយសារពួក​គាត់​មាន​អាការ​:​ឈឺ​ក្បាល​ វិលមុខ តឹងទ្រូង ថប់ដង្ហើម និង ក្អួតចង្អោរយ៉ាងខ្លាំង ក្រោយពីពួកគាត់នាំគ្នាផឹកស្រាស និង ស្រាថ្នាំ ពេលកំដរបុណ្យសព ។ ដោយឡែក អ្នកដែលមានអាការៈធ្ងន់ធ្ងរបានបញ្ជូនបន្តទៅសង្រ្គោះនៅភ្នំពេញ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង